ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប(EU)លោក Kaja Kallas បាននិយាយប្រាប់ទីក្រុង Belgrade ក្រោយប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic បំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីដើមខែឧសភាថា ស៊ែប៊ី នឹងប្រឈមជម្រើសយុទ្ធសាស្រ្តរវាងរុស្ស៊ី និងលោកខាងលិច ។
លោក Vucic បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ៨ និងថ្ងៃទី ៩ សម្រាប់ពិធីដង្ហែរព្យុហយាត្រាប្រារព្ធខួបលើកទី ៨០នៃជ័យជំនះសង្រ្គាមលោកលើកទី ២ ។ លោកបានជួបប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping នៅទីនោះផងដែរ ។
ក្រោយដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅទីកុ្រង Belgrade លោក Kallas និយាយថា ស៊ែប៊ី ប្រឈមនឹងជម្រើសភូមិសាស្រ្ត និងយុទ្ធសាស្រ្ត ជាទីដែលពួកគេចង់បាន ។
រុស្ស៊ីគឺជាសម្ព័ន្ធមិត្តគ្រិស្តអូស្សូដក់ជាប្រវត្តិសាស្រ្តរបស់ស៊ែប៊ី ហើយនិងបានគំាទ្រទីក្រុង Belgrade នៅក្នុងការជំទាស់របស់ពួកគេចំពោះឯករាជ្យរបស់កូសូវ៉ូ ដែលជាអតីតខេត្តភាគខាងត្បូងរបស់ពួកគេ ។
ក្រុមមន្រ្តី EUបានជំរុញម្តងហើយម្តងទៀតឲ្យប្រធានាធិបតីប្រទសជាច្រើនដែលចង់ចូលរួម EU រួមទាំងលោក Vucic ចៀសវាងការការធ្វើដំណើរទៅកាន់ពិធីរំឭកជ័យជំនះសង្រ្គាមលោកលើកទី ២របស់ទីក្រុងម៉ូស្គូ ៕