បំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងបានបំផ្លិចបំផ្លាញផ្លូវថ្នល់ជាច្រើនខ្សែនៅខេត្តភាគនិរតី Guizhou ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ហើយមនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ និងមនុស្ស ១៧នាក់ផ្សេងទៀត បាត់ខ្លួន ខណៈដែលយោធា ត្រូវបានដាក់ពង្រាយ ដើម្បីចុះប្រតិបត្តិការជួយសង្រ្គោះ ។
ក្រុមអាជ្ញាធរបានចេញការព្រមានហានិភ័យសម្រាប់គ្រោះមហន្តរាយភូមិសាស្រ្តនៅតំបន់ក្បែរៗនោះ ។
គួរឲ្យដឹងថា ចិនប្រឈមនឹងរលកកម្តៅក្តៅជាងមុន និងរយៈពេលយូរជាងមុន ហើយនិងភ្លៀងធ្លាក់ខ្លាំងញឹកញាប់ពុំអាចព្យាករបាន ដោយសារបម្រែបម្រួសអាកាសធាតុ ។
ក្រុមអាជ្ញាធរនិយាយថា ប្រទេសចិនងាយនឹងរងគ្រោះដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ ម្យ៉ាងដោយសារចំនួនប្រជាពលរដ្ឋដ៏ច្រើនលើសលប់នៅក្នុងប្រទេសមួយនេះ ។
ទិន្នន័យឧតុនិយមចិនបង្ហាញថា ឆ្នាំ ២០២៤ គឺជាឆ្នាំក្តៅបំផុតសម្រាប់ប្រទេសចិន ចាប់តាំងពីឆ្នាំក្តៅជាប់កំណត់ត្រា ដែលបានចាប់ផ្តើមឡើងកាលពីរយៈពេលជាង ៦ទសវត្សរ៍មុន ៕