មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖កម្ពុជាកំពុងពង្រឹងការអប់រំថ្នាក់ឧត្តមសិក្សាអន្តរជាតូបនីយកម្ម

2025/05/24 04:11:39 am        184

ភ្នំពេញ ៖បច្ចុប្បន្នប្រទេសកម្ពុជាកំពុងពង្រឹងការអប់រំថ្នាក់ឧត្តមសិក្សាអន្តរជាតូបនីយកម្មដែលជាកត្តាអាទិភាពមួយក្នុងវិស័យអប់រំ។

ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល និងសិក្ខាសាលាស្ដីពីការអប់រំនៅកម្ពុជាឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

កម្មវិធីនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់នាយកខេត្ត Chung Cheong ខាងជើង តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា តំណាងសាកលវិទ្យាល័យ Gangdong នាយកមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លប្រចាំកម្ពុជា ប្រធានសមាគមកូរ៉េនៃកម្ពុជា តំណាងសាកលវិទ្យាល័យមកពី ខេត្តChung-Buk លោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីវិទ្យាល័យក្នុងរាជធានី-ខេត្តនៃប្រទេសកម្ពុជា រួមជាមួយសិស្សានុសិស្សជាច្រើនរូប។

នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត សោម រតនា បានថ្លែងអំណរគុណមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល ដែលបានជ្រើសរើសកម្ពុជាជាប្រទេសគោលដៅមួយក្នុងការផ្សព្វផ្សាយពីការឱកាសបន្តការសិក្សានៅប្រទេសកូរ៉េ។ ឯកឧត្តមបន្តថា ក្រសួងអប់រំយុវជន និងកីឡា ក្នុងនាមជាសេនារបស់រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ដោយក្នុងនោះការអប់រំថ្នាក់ឧត្តមសិក្សាគឺជាកត្តាសំខាន់ និងកំពុងរីកចម្រើនជាលំដាប់។ ស្របពេលដែលកម្ពុជាកំពុងពង្រឹងការអប់រំថ្នាក់ឧត្តមសិក្សា អន្តរជាតូបនីយកម្មជាកត្តាអាទិភាព។ ជាក់ស្ដែង សិក្ខាសាលារបស់មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លនារសៀលនេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការអប់រំរវាងកម្ពុជា-កូរ៉េ ដោយបើកទ្វារសម្រាប់និស្សិតឆ្ពោះទៅរកការរីកចម្រើន ព្រមទាំងរួមចំណែកដល់ការពង្រឹងប្រព័ន្ធអប់រំជាតិរបស់យើងផងដែរ។ ឯកឧត្តបណ្ឌិត បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជំនួបថ្ងៃនេះ សិស្សានុសិស្សកម្ពុជា នឹងទទួលបានព័ត៌មានសំខាន់ៗ ចំណេះដឹង ព្រមទាំងបទពិសោធន៍ជាច្រើន ដើម្បីអាចសម្រេចក្ដីសុបិនរបស់ខ្លួន។

លោក Paul Yang នាយកមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលបានគាំទ្រដល់មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លក្នុងការរៀបចំសិក្ខាសាលាដ៏មានអត្ថន័យក្នុងថ្ងៃនេះ។ លោកបានបន្តថា ការសម្ពោធមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លនៅកម្ពុជា ព្រមទាំងការរៀបចំសិក្ខាសាលានាឱកាសនេះ គឺជារបត់មួយសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកម្ពុជា-កូរ៉េ តាមរយៈការបង្កើតឱកាសដល់សិស្ស-និស្សិតជាច្រើនក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល គឺជាមជ្ឈមណ្ឌលអប់រំអន្តរជាតិ ដែលត្រូវបានបង្កើតឡើង ដើម្បីជួយដល់សិស្សានុសិស្ស ដែលមានបំណងចង់ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង ជាពិសេសនៅសាកលវិទ្យាល័យនានាក្នុងខេត្ត Chungcheong ដោយផ្ដល់នូវការអប់រំចំណេះដឹងជាសកល និងបច្ចេកវិទ្យាទំនើប ឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន៕អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm