
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់លោកម្តងទៀត ដោយជំរុញការដំឡើងពន្ធ៥០%លើទំនិញរបស់សហភាពអឺរ៉ុបចាប់ពីថ្ងៃទី១ ខែមិថុនា និងព្រមានដល់ក្រុហ៊ុន Apple ថាលោកអាចនឹងដំឡើងពន្ធ២៥% លើទូរស័ព្ទ iPhone ទាំងអស់ដែលបានទិញដោយអ្នកប្រើប្រាស់អាមេរិក។ ការវាយប្រហារពាណិជ្ជកម្មថ្មីរបស់លោក Trump លើសហភាពអឺរ៉ុបត្រូវបានជំរុញដោយជំនឿរបស់សេតវិមានដែលថាការចរចាជាមួយប្លុកនេះពុំមានវឌ្ឍនភាពលឿនគ្រប់គ្រាន់។ ប៉ុន្តែការគំរាមរបស់លោក ក៏បានបង្ហាញពីការវិលត្រឡប់ទៅរកសង្រ្គាមពាណិជ្ជកម្មបញ្ឈប់និងចាប់ផ្តើមរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឲ្យរង្គោះរង្គើទីផ្សារ អាជីវកម្ម និងអ្នកប្រើប្រាស់ និងបង្កើនការព្រួយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនឹងនេះ ការវាយប្រហាររបស់លោកប្រធានាធិបតីទៅលើ ក្រុមហ៊ុនApple គឺជាការប៉ុនប៉ងចុងក្រោយរបស់លោកក្នុងការដាក់សម្ពាធលើក្រុមហ៊ុនដ៏ជាក់លាក់មួយឱ្យផ្លាស់ផ្តូរទីតាំងផលិតទៅកាន់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកមិនផលិតស្មាតហ្វូនច្រើននោះទេ ទោះបីជាអ្នកប្រើប្រាស់អាមេរិកទិញទូរស័ព្ទច្រើនជាង៦០លានគ្រឿងក្នុងមួយឆ្នាំក៏ដោយ ហើយការផ្លាស់ប្តូរផលិតកម្មទំនងជានឹងបង្កើនតម្លៃ iPhones រាប់រយដុល្លារបន្ថែមទៀត។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅខាងក្នុងការិយាល័យ Oval Office ថាការដំឡើងពន្ធដែលបានស្នើឡើងរបស់លោកលើ ក្រុមហ៊ុន Apple ក៏នឹងអនុវត្តចំពោះក្រុមហ៊ុន Samsung និងក្រុមហ៊ុនផ្សេងទៀដែលផលិតផលិតផលនោះជាក់ស្តែងសំដៅទៅលើស្មាតហ្វូន។
លោក Trump បានរំលឹកឡើងវិញនូវការត្អូញត្អែររបស់លោកដែលសហភាពអឺរ៉ុបបានប្រព្រឹត្តចំពោះសហរដ្ឋអាមេរិកយ៉ាងចាស់ដៃ និងបានដាក់ការរិតត្បិតលើសហរដ្ឋអាមេរិកមិនឱ្យលក់រថយន្តចូលទៅក្នុងសហភាពអឺរ៉ុប។ លោកនិយាយថា «ខ្ញុំគ្រាន់តែនិយាយថា ដល់ពេលហើយដែលយើងលេងហ្គេមតាមរបៀបដែលខ្ញុំដឹងពីរបៀបលេង»។