ហ្វូងបាតុករ បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ (២៣ ឧសភា) នៅទីលានមួយកន្លែងក្នុងទីក្រុងទ្រីប៉ូលី ដោយអំពាវនាវឱ្យមានការបណ្តេញចេញនាយករដ្ឋមន្ត្រីប្រទេសលីប៊ី លោក Abdulhamid Dbeibah ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
អ្នកតវ៉ា លោក Abdelraouf Zahloul បាននិយាយថា យើងមិនចង់បានរយៈពេលអន្តរកាលបន្តបន្ទាប់គ្នាទេ។ យើងធុញទ្រាន់នឹងរយៈពេលអន្តរកាល យើងចង់ទៅបោះឆ្នោត យើងចង់បានរដ្ឋស៊ីវិល យើងចង់បានដូចប្រទេសដទៃទៀតដែរ។
លោក Dbeibah ដែលបានដឹកនាំរដ្ឋាភិបាលរួបរួមជាតិរបស់ប្រទេសដែលខ្វែងគំនិតគ្នា បានឡើងកាន់តតំណែងតាមរយៈដំណើរការគាំទ្រដោយអង្គការសហប្រជាជាតិនៅឆ្នាំ២០២១។ ការបោះឆ្នោតតាមផែនការបានបរាជ័យក្នុងការដំណើរការនៅឆ្នាំនោះ ដោយសារតែការមិនចុះសម្រុងគ្នាក្នុងចំណោមក្រុមជាគូប្រជែង ហើយលោកនៅតែកាន់អំណាច។
ប្រទេសលីប៊ី មានស្ថិរភាពតិចតួចប៉ុណ្ណោះ ចាប់តាំងពីការបះបោរគាំទ្រដោយសម្ព័ន្ធយោធាណាតូនៅឆ្នាំ ២០១១ ដែលបានទម្លាក់មេដឹកនាំផ្តាច់ការ លោក Muammar Gaddafi។ ប្រទេសនេះ ត្រូវបានបំបែកនៅក្នុងឆ្នាំ២០១៤ រវាងក្រុមគូប្រជែងភាគខាងកើត និងភាគខាងលិច ទោះបីជាមានការផ្ទុះសង្រ្គាមដ៏ធំមួយ ត្រូវបានផ្អាកទៅផ្អាកទៅវិញ តាមរយៈបទឈប់បាញ់នៅឆ្នាំ២០២០ ក៏ដោយ។