ប្រទេសវេណេស៊ុយអេឡា បានបិទព្រំដែនរបស់ខ្លួនជាបណ្តោះអាសន្នជាមួយប្រទេសជិតខាង រួមមានទាំងប្រទេសកូឡុំប៊ី ជាផ្នែកមួយនៃវិធានការសន្តិសុខ នៅមុនពេលការបោះឆ្នោតថ្នាក់តំបន់ និងសភាដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា ស្អែកនេះ។
ការបិទព្រំដែន ដែលត្រូវបានបញ្ជាតាមរយៈដំណោះស្រាយរួមពីក្រសួងការពារជាតិប្រទេសវេណេស៊ុយអេឡា និងក្រសួងទំនាក់ទំនងមហាផ្ទៃ យុត្តិធម៌ និងសន្តិភាព បានចាប់ផ្តើមនៅម៉ោង ១២:០១នាទី យប់ឈានចូលថ្ងៃសុក្រ ទី២៣ ឧសភា ម៉ោងក្នុងតំបន់ ហើយនឹងបន្តចូលជាធរមានរហូតដល់ម៉ោង ១១:៥០នាទីយប់ថ្ងៃច័ន្ទ ទី២៦ ឧសភា។
កាលពីថ្ងៃសុក្រ អ្នកធ្វើដំណើររាប់សិបនាក់ត្រូវបានគេមើលឃើញ កំពុងរង់ចាំដោយមានវ៉ាលីឥវ៉ាន់នៅលើស្ពានព្រំដែនប្រទេសកូឡុំប៊ី-វ៉េណេស៊ុយអេឡា ក្នុងទីក្រុង Cucuta ដោយអ្នកមួយចំនួនពុំបានដឹងពីពេលវេលានៃការបិទព្រំដែននោះទេ។
ការបិទព្រំដែន គឺជាផ្នែកមួយនៃពិធីការបទដ្ឋានរបស់ប្រទេសវេណេស៊ុយអេឡា ក្នុងអំឡុងពេលដំណើរការបោះឆ្នោត។ ច្រកឆ្លងកាត់ព្រំដែន ត្រូវបានគេរំពឹងថានឹងបើកឡើងវិញនៅពាក់កណ្តាលអធ្រាត្រនៅថ្ងៃអង្គារ បន្ទាប់ពីការបញ្ចប់ការរាប់សន្លឹកឆ្នោត។