​CMAC នឹង​អនុ​វ​ការងារ​បោសសំអាត​មីន​ដោយ​សត្វ ក្នុង​ខេត្ត​ចំនួន​៣ គ្រោង​ប្រើ​ថវិកា​ជាង​ ៣៥​ម៉ឺន​ដុល្លារ​

2021/12/17 12:30:14 am        423


ភ្នំពេញ៖ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) នឹង​អនុវត្ត​គម្រោង​បោសសំអាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដោយ​សត្វ​កណ្ដុរ និង​សុនខ នៅក្នុង​ខេត្ត​ចំនួន​៣ ដោយ​គ្រោង​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង ៣៥​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​ការគាំទ្រ​ថវិកា​ពី​អង្គការ APOPO។​

​​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា រវាង CMAC និង​អង្គការ APOPO ស្តីពី​ប្រតិបត្តិការ​បោសសំអាត​មីន ដោយ​សត្វ​កណ្ដុរ និង​សុនខ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ លោក ម៉ៃ​ឃើ​ល ហែល​មិន (Michael Heiman) ប្រធាន​គម្រោង​របស់​អង្គការ APOPO ប្រចាំ​តំបន់​អាស៊ាន លើកឡើងថា គម្រោង​នេះ​នឹង​អនុវត្ត​នៅ​ខេត្តសៀមរាប ខេត្តព្រះវិហារ ដោយ​ខេត្ត​ទាំងពីរ នឹងធ្វើ​ការងារ​បោសសំអាត​មីន និង​គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទុះ ខណៈ​ខេត្តកំពង់ឆ្នាំង អនុវត្ត​លើ​ការបង្រៀន​សត្វ​សុនខ​ដោះមីន។​

​​លោក​បន្តថា គម្រោង​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ (​រយៈពេល​មួយឆ្នាំ​) ហើយ​វា​នឹង​បាន​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​បាន​នូវ​ផែនការ​ឆ្នាំ​២០២៥ កម្ពុជា​គ្មាន​មីន​។​

​​ក្នុង​ឱកាស​នោះ ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ APOPO ដែល​បាន​ចូលរួម​គាំទ្រ ក្នុងការ​បោសសំអាត​មីន​នៅ​កម្ពុជា ខណៈ​កងកម្លាំង​ស៊ីម៉ាក់ កំពុង​មមាញឹក​យ៉ាងខ្លាំង ក្នុងការ​បោសសំអាត​គ្រាប់មីន នៅតាម​តំបន់​នានា ដែល​កំពុង​ប្រឈម​នឹង​បញ្ហា នៃ​កាកសំណល់​ពី​សម័យ​សង្គ្រាម។

​គួរ​បញ្ជាក់ថា រយៈពេល​១១​ខែ (​មករា​-​វិច្ឆិកា​) ឆ្នាំ​២០២១ កងកម្លាំង​របស់​ស៊ីម៉ាក់ បានធ្វើ ប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម រំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ទំហំ ៩១ ៩១៩ ៩៧២​ម៉ែត្រក្រឡា ស្មើនឹង​ជាង ៩២​ភាគរយ នៃ​ផែនការ ដោយ​រុក​រកឃើញ​និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន ៨២ ១៣៨​គ្រាប់ ។ បាន​ចុះ​ពិនិត្យ​ទីតាំង​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ពលរដ្ឋ​រាយការណ៍ និង​បាន​កម្ទេចចោល​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ជិត ១៥ ៤០០​គ្រាប់ និង​អាវុធ​ធុន​ស្រាល​មួយចំនួន​ផងដែរ ៕ ​អត្ថ​ប​ទ៖ បាន សុខ​រិ​ទ្ធ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm