អ្នកនាំពាក្យគណបក្សកាន់អំណាច៖ការលើកឡើងរបស់អគ្គលេខាធិការUNគឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា

2025/05/24 06:28:12 pm        131

ភ្នំពេញ ៖ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បាននិយាយថាការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលថា«កម្ពុជា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព»នោះ គឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា ខណៈប្រទេសនេះ រក្សាបាននូវសន្តិភាព ជាគំរូសម្រាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ មួយវិញទៀតវាជាមោទកភាពសម្រាប់ប្រជាជន និងជាតិសាសន៍របស់កម្ពុជា ដែលធ្លាប់តែហែលក្នុងភ្លើងសង្គ្រាម ប្រែមកសុខសាន្តក្នុងសន្តិភាព ហើយថែមទាំងចូលរួមជួយរកសន្តិភាពសម្រាប់ពិភពលោកទៀតផងនោះ។ 

 ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម ANTONIO GUTERRES បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ដោយការកោតសរសើរនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក ហសរដ្ឋអាមេរិកកាលពីសប្តាហ៍កន្លងទៅនោះ។ ឯកឧត្តម ANTONIO GUTERRES បានថ្លែងចាត់ទុកកម្ពុជាដែល ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល តែពេលនេះប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង៨,០០០នាក់ចូលរួម។ 

 ទាក់ទងនឹងការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនេះដែរ លោក ជា ធីរិទ្ធក៏ បានឆ្លៀតឌឺដងឲ្យក្រុមប្រឆាំងមួយក្តាប់តូចផងដែរថា «កន្លងមក នៅពេលបិតាសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកកម្ពុជា ព្រមទាំងពលរដ្ឋខ្មែរ និយាយសរសើរពីសន្តិភាព ត្រូវបានក្រុមជ្រុលនិយមខ្លះបន្តុះបង្អាប់ និងជេរវាយប្រហារ តែពេលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ANTÓNIO GUTERRES សរសើរសន្តិភាពនៅកម្ពុជា សង្ឃឹមថា ពួកគេ កុំជេរលោកអគ្គលេខាធិការ ល្មមរៀនទទួលស្គាល់នូវសច្ចធម៌»។ 

យ៉ាងណាក្តី លោកជា ធីរិទ្ធ បានលើកឡើងទៀតថា «ទោះជាពួកគេមិនពេញចិត្តនឹងសន្តិភាព ជេរអ្នកសរសើរសន្តិភាព ជេរអ្នករកសន្តិភាព រើសអើងចំពោះសន្តិភាព តែសន្តិភាពនៅកម្ពុជា មិនបានរើសអើងពួកគេឡើយ ដោយសន្តិភាពនេះ បានផ្តល់ផ្លែផ្កាដល់ប្រជាជនខ្មែរគ្រប់និន្នាការ រួមទាំងសាច់ញាតិរបស់ពួកគេផងដែរ។ សន្តិភាព បាននាំមាតុភូមិយើងដែលធ្លាប់តែកម្សត់ ឲ្យស្គាល់ភាពរីកចម្រើន ស៊ីវីល័យ និងរស់នៅដោយសុខដុមរមនាជាមួយគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ»៕

អត្ថបទ បាន ចក់​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm