លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានគំរាមដំឡើងពន្ធ៥០% លើទំនិញនាំចូលពីសហភាពអឺរ៉ុប ដោយលើកឡើងពីកង្វះវឌ្ឍនភាពក្នុងការចរចាពាណិជ្ជកម្មបច្ចុប្បន្ន។
លោកបានប្រកាសនៅលើបណ្ដាញសង្គម Truth Social កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍នេះថា របាំងពាណិជ្ជកម្មដ៏មានឥទ្ធិពលរបស់ពួកគេ ពន្ធបន្ថែមឬពន្ធកាត់ទុក(Vat) ការពិន័យសាជីវកម្មគួរឱ្យអស់សំណើច របាំងពាណិជ្ជកម្មមិនមែនរូបិយវត្ថុ ឧបាយកលរូបិយវត្ថុ បណ្តឹងអយុត្តិធម៌ និងមិនស្មើរភាពប្រឆាំងនឹងក្រុមហ៊ុនអាមេរិក និងបញ្ហាជាច្រើនទៀត បាននាំឱ្យមានឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលមានចំនួនច្រើនជាង ២៥០.០០០.០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលចំនួនសរុបមិនអាចទទួលយកបាន ។
លោក Trump បានសរសេរ ការពិភាក្សារបស់យើងជាមួយពួកគេ នឹងមិនមានវឌ្ឍនភាពទេ។
ហេតុដូច្នេះហើយ លោកណែនាំឱ្យដំឡើងពន្ធ ៥០% ដោយផ្ទាល់លើសហភាពអឺរ៉ុប ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥តទៅ។
ប៉ុន្តែក្រោយមកនៅថ្ងៃសុក្រ តាមក្រឹត្យដែលចុះហត្ថលេខានៅការិយាល័យ Oval លោក Trump បានបង្កើនសាររបស់លោកទៅកាន់សហភាពអឺរ៉ុប ។
លោកបាននិយាយថាលោកមិនស្វែងរកកិច្ចព្រមព្រៀងទេ។ លោកបានកំណត់កិច្ចព្រមព្រៀងនេះរួចហើយ គឺការដំឡើងពន្ធមានចំនួន៥០% ៕