ប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បាននិយាយថា ប្លុកដែលមានសមាជិកទាំង ២៧ប្រទេសមួយនេះប្តេជ្ញាធានាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដោយផ្អែកលើការគោរព មិនមែនការគំរាមកំហែងនោះទេ។
ការលើកឡើងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមថានឹងដំឡើងពន្ធ៥០% លើទំនិញទាំងអស់ដែលនាំចូលទៅសហរដ្ឋអាមេរិកពី សហភាពអឺរ៉ុប។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Maros Sefcovic បាននិយាយបន្ទាប់ពីការហៅទូរស័ព្ទជាមួយអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutnick ថា សហភាពអឺរ៉ុបបានចូលរួមយ៉ាងពេញលេញ ដោយបានប្តេជ្ញាចិត្តក្នុងការធានានូវកិច្ចព្រមព្រៀងដែលដំណើរការសម្រាប់ភាគីទាំងពីរ។
លោកថា ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺមិនអាចប្រៀបផ្ទឹមបាន ហើយត្រូវតែត្រូវបានដឹកនាំដោយការគោរពគ្នាទៅវិញទៅមក មិនមែនជាការគំរាមកំហែងទេ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារផលប្រយោជន៍របស់យើង។
សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ដោយបានបញ្ជូនទំនិញច្រើនជាង៦០០ពាន់លានដុល្លារឬស្មើ៥២៨ពាន់លានអឺរ៉ូ។ កាលពីឆ្នាំមុន និងការទិញទំនិញមានតម្លៃ ៣៧០ពាន់លានដុល្លារអាមេរិក៕