ក្រុមអ្នកចរចាសម្រាប់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់ការចរចាជុំទីប្រាំ ខណៈក្រុមអ្នកសម្របសម្រួលរបស់ប្រទេសអូម៉ង់(Omani) បាននិយាយថា មានវឌ្ឍនភាពមាននៅមានកម្រិតក្នុងកិច្ចពិភាក្សាគោលបំណងដោះស្រាយជម្លោះដ៏យូរអង្វែងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
អ្នកសម្របសម្រួលមកពីប្រទេសអូម៉ង់ លោក Badr al-Busaidi បាននិយាយបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រនៅឯស្ថានទូតអូម៉ង់ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថា ជុំទីប្រាំនៃកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបញ្ចប់នៅថ្ងៃនេះនៅទីក្រុងរ៉ូមជាមួយនឹងលទ្ធផលមួយចំនួន ប៉ុន្តែមិនមានការសន្និដ្ឋានធំដុំនោះទេ។
លោកបាននិយាយបន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi និងបេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff ថាពួកលោកសង្ឃឹមថានឹងបញ្ជាក់អំពីបញ្ហាដែលនៅសេសសល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
លោក Araghchi បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា កិច្ចពិភាក្សានេះគឺជា ការចរចាប្រកបដោយវិជ្ជាជីវៈបំផុត រហូតមកដល់ពេលនេះ ដោយកត់សម្គាល់ថា ខណៈកិច្ចព្រមព្រៀងមិនទាន់សម្រេចបាន ភាគីអ៊ីរ៉ង់មិនបាក់ទឹកចិត្តទេ។
លោក Araghchi បានប្រាប់សារព័ត៌មាន Press TV ថាពួកលោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវជំហររបស់អ៊ីរ៉ង់ ការពិតដែលថាពួកលោកកំពុងស្ថិតនៅលើផ្លូវសមហេតុផល តាមទស្សនៈរបស់លោក គឺជាសញ្ញានៃវឌ្ឍនភាព៕