រដ្ឋាភិបាល ស្នើការ​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​

2021/12/17 12:35:36 am        387

​ភ្នំពេញ៖ គណៈរដ្ឋមន្ត្រី បាន​ស្នើ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង និង​ដើម្បី​ដាក់ចូល​ជាធរ​មាននៅ​ដើមឆ្នាំ​ក្រោយ​។​

​កិច្ចប្រជុំ​ពេញ​គណៈរដ្ឋមន្ត្រី ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ចាប់ផ្តើម​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នៅ​ថ្ងៃទី​១៦ ខែធ្នូ​។​

​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​ពង្រីក​បន្ថែមទៀត​លើ​ការ​ធ្ចើ​សេរីភាវូបនីយកម្ម​ទីផ្សារ​រវាង​ប្រទេស​ទាំងពីរ លើសពី​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) និង​លើសពី​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែលមាន​ស្រាប់ រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ (AKFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។​

​កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បដិប្បញ្ញត្តិ​ពាក់ព័ន្ធ​វិធាន​ដើមកំណើត និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាមរយៈ​កា​រលើ​កម្ពស់​តម្លាភាព និង​ធ្វើ​សាមញ្ញ​កម្ម​លើ​វិធាន​ដើមកំណើត និង​នីតិវិធី​ប្រតិ​ប​ត្ដិ​នៃ​វិញ្ញាបនបត្រ​ដើមកំណើត ក៏ដូចជា​កាត់បន្ថយ​នីតិវិធី និង​បែបបទ​រដ្ឋបាល​ដែល​មិនចាំបាច់ សម្រាប់​សម្រួល​ដល់​ពាណិជ្ជករ ជាពិសេស​សហគ្រាស​ខ្នាតតូច និង​មធ្យម សំដៅ​លើកកម្ពស់​លទ្ធភាព​នាំចេញ​របស់​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​។​

​ជារួម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ ដ៏​មាន​សារៈសំខាន់​នេះ នឹង​ក្លាយជា​កម្លាំង​ចលករ​ដ៏​សំខាន់ ​ក្នុងការ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុ​ជា ដែល​នឹង​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​សំដៅ​បង្កើត​ផលប្រយោជន៍​សេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាព​ប្រជាជន និង​ធុរកិច្ច​នៃ​ប្រទេស​ទាំងពី​ឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ជាពិសេស​នឹង​ជំរុញ​ការស្ដារ​ឡើងវិញ​បាន​ឆាប់រហ័ស​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​ដែល​រង​ការប៉ះពាល់​ពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

ជាមួយគ្នានេះ​ផងដែរ កិច្ចព្រមព្រៀង​នេះ ក៏​នឹងចូលរួម​បង្កើន​ភាពជា​ដៃគូ​យូរអង្វែង រឹងមាំ ពង្រឹង​ភាពជា​ដៃគូ​សេដ្ឋកិច្ច និង​ពង្រីក​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ​ផងដែរ​។​

​ដើម្បី​អាច​ចូល​ជាធរ​មានបាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ​ត្រូវការ​រយៈពេល​៦០​ថ្ងៃ បន្ទាប់ពី​ភាគី​ទាំងពីរ​ជូនដំណឹង​ទៅវិញទៅមក​តាមផ្លូវ​កា​រ​ទូត​អំពី​ការបញ្ចប់​នីតិវិធី​ផ្ទៃ​ក្នុងនៃ​ការផ្តល់​សច្ចាប័ន​របស់​ខ្លួន​។​

​ក្នុង​គោលបំណង​ឱ្យ​កិច្ចព្រមព្រៀង​នេះ​ចូល​ជាធរ​មានបាន​នៅ​ដើមឆ្នាំ​២០២២ ដូច​ការគ្រោងទុក​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​រៀងៗ​ខ្លួន​ឱ្យបាន​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​ជាការ​ប្រញាប់​៕ ​អត្ថបទ​៖ វណ្ណៈ  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm