អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាយ៉ាងហោចណាស់ ចំនួន៤២៧ នាក់ ដែលជាជនជាតិភាគតិចមូស្លីមរបស់មីយ៉ាន់ម៉ា អាចនឹងស្លាប់នៅសមុទ្រក្នុងការលិកទូកចំនួន ២ កាលពីថ្ងៃទី ៩ និង១០ឧសភា នូវអ្វីដែលនឹងក្លាយជាឧបទ្ទវហេតុដ៏សាហាវមួយផ្សេងទៀតសម្រាប់ក្រុមដែលត្រូវបានធ្វើទុក្ខបុកម្នេញ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រសិនបើត្រូវបានបញ្ជាក់ ឧបទ្ទវហេតុទាំងពីរនឹងក្លាយជា "សោកនាដកម្មដ៏សាហាវបំផុតនៅសមុទ្រ" ដែលពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ារហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។
UNHCR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃសោកនាដកម្មទូកពីរនៅឯឆ្នេរសមុទ្ររបស់សហភាពមីយ៉ាន់ម៉ាកាលពីដើមខែនេះ" ដោយបន្ថែមថាខ្លួននៅតែកំពុងធ្វើការដើម្បីបញ្ជាក់ពីកាលៈទេសៈពិតប្រាកដជុំវិញការលិចទូកនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានបឋមបានបង្ហាញថា ទូកនោះដឹកមនុស្ស ២៦៧ នាក់បានលិចកាលពីថ្ងៃទី ៩ ឧសភា មានមនុស្សតែ ៦៦ នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត ហើយទូកទីពីរដែលមានជនជាតិរ៉ូហ៊ីងយ៉ា ២៤៦នាក់នៅលើទូកនោះបានលិចកាលពីថ្ងៃទី ១០ ឧសភា ដោយមានអ្នករស់រានមានជីវិតតែ ២១ នាក់ប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ានៅលើទូកទាំងកំពុងចាកចេញពីជំរំជនភៀសខ្លួន Cox's Bazar ដ៏ធំរបស់ប្រទេសបង់ក្លាដែស ឬភៀសខ្លួនចេញពីរដ្ឋរ៉ាឃីនភាគខាងលិចរបស់ប្រទេសមីយ៉ាន់ម៉ា៕