របាយការណ៍បឋមបានបង្ហាញថា អ្នកបើកឧទ្ធម្ភាគចក្រពីរនាក់ និងជាងម៉ាស៊ីនម្នាក់ បានស្លាប់។
ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅតំបន់ Ban Nong Kok ឃុំ Ao Noi ស្រុក Muang ខេត្ត Prachuap Khiri Khan របស់ប្រទេសថៃនៅថ្ងៃសៅរ៍ ទី២៤ ខែឧសភានេះ ដោយបានសម្លាប់មនុស្ស៣នាក់។ មនុស្សម្នាក់ ត្រូវគេរាយការណ៍ថាបានលោតឆ័ត្រយោងទៅកាន់ទីសុវត្ថិភាព។
អ្នកឃើញហេតុការណ៍បាននិយាយថា ការធ្លាក់ឧទ្ធម្ភាគចក្រនេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ។ ហើយមនុស្សម្នាក់ត្រូវបានគេមើលឃើញលោតចេញពីឧទ្ធម្ភាគចក្រជាមួយនឹងឆ័ត្រយោង មុនពេលធ្លាក់។