របាយការណ៍បឋមបានបង្ហាញថា អ្នកបើកឧទ្ធម្ភាគចក្រពីរនាក់ និងជាងម៉ាស៊ីនម្នាក់ បានស្លាប់។
ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅតំបន់ Ban Nong Kok ឃុំ Ao Noi ស្រុក Muang ខេត្ត Prachuap Khiri Khan របស់ប្រទេសថៃនៅថ្ងៃសៅរ៍ ទី២៤ ខែឧសភានេះ ដោយបានសម្លាប់មនុស្ស៣នាក់។
មនុស្សម្នាក់ ត្រូវគេរាយការណ៍ថាបានលោតឆ័ត្រយោងទៅកាន់ទីសុវត្ថិភាព។
អ្នកឃើញហេតុការណ៍បាននិយាយថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ។
ហើយមនុស្សម្នាក់ត្រូវគេមើលឃើញលោតចេញពីឧទ្ធម្ភាគចក្រជាមួយនឹងឆ័ត្រយោង មុនពេលធ្លាក់។
ក្រុមអ្នកសង្គ្រោះ បានរកឃើញសាកសពឆេះខ្លោច៣នាក់ ក្នុងគំនរកម្ទេចកម្ទីនៃឧទ្ធម្ភាគចក្រនេះ។
ការស៊ើបអង្កេតបឋមបានបង្ហាញថា ឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់នគរបាលភូមិន្ទថៃ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការធ្លាក់នេះ និងប្រមូលព័ត៌មានលម្អិតបន្ថែមអំពីអ្នករបួស និងអ្នកស្លាប់៕