អាជ្ញាធរអូស្ត្រាលីទម្លាក់ស្បៀងផ្គត់ផ្គង់ដល់កសិករដែលជាប់ក្នុងទឹកជំនន់

2025/05/25 06:12:08 pm        132

ឧទ្ធម្ភាគចក្រត្រូវបានប្រើប្រាស់ នៅថ្ងៃអាទិត្យ (២៥ ឧសភា) នេះ ដើម្បីទម្លាក់ចំណីសត្វដល់កសិករ ក្នុងរដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី ដែលជាប់ទៅណាមិនរួចដោយសារទឹកជំនន់ ពោលគឺជាហេតុការណ៍ដែលបានបណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់ និងរាប់ម៉ឺននាក់ទៀតមិនអាចធ្វើដំណើរទៅណាបាន នៅភាគអាគ្នេយ៍របស់ប្រទេស។

ការស្តារឡើងវិញកំពុងដំណើរការ នៅក្នុងតំបន់ឆ្នេរភាគកណ្តាលប៉ែកខាងជើងនៃរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីទឹកជំនន់ជាច្រើនថ្ងៃ បានកាត់ផ្តាច់ទីក្រុងនានា កសិដ្ឋានចិញ្ចឹមសត្វត្រូវលិចលង់ និងផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ។ អាជ្ញាធរប៉ាន់ប្រមាណថា យ៉ាងហោចណាស់អចលនទ្រព្យ ១០.០០០ខ្នង អាចនឹងរងការខូចខាតដោយសារជំនន់ ដែលត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរជាច្រើនថ្ងៃ។

សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បានបង្ហោះនៅលើបណ្ដាញសង្គម X ថា អ្នកស្រុកប្រហែល ៣២.០០០នាក់ នៅតែដាច់ពីគេឯង ដោយសារតែទឹកជំនន់ដែលកំពុងចាប់ផ្តើមស្រកយ៉ាងយឺតៗ។

រដ្ឋមន្ត្រីក្រសួងកសិកម្មប្រចាំរដ្ឋ លោកស្រី Tara Moriarty បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «រដ្ឋាភិបាលរបស់រដ្ឋ New South Wales កំពុងផ្តល់ចំណីសត្វសង្គ្រោះបន្ទាន់ ការថែទាំពីបសុពេទ្យ ការណែនាំអំពីការគ្រប់គ្រង និងការគាំទ្រពីលើអាកាសដល់កសិដ្ឋានដែលនៅដាច់ពីគេឯង។

រដ្ឋាភិបាលរបស់រដ្ឋនេះបានបន្ថែមថា ការទម្លាក់ការផ្គត់ផ្គង់ពីឧទ្ធម្ភាគចក្រចំនួន ៤៣កញ្ចប់ និងប្រហែល ១៣០កញ្ចប់ តាមមធ្យោបាយផ្សេងទៀត បានផ្តល់ដល់ «កសិករនៅដាច់ពីគេឯង ជាមួយនឹងចំណីសត្វបន្ទាន់ សម្រាប់សត្វចិញ្ចឹមរបស់ពួកគេដែលជាប់នៅក្នុងទឹកជំនន់នេះ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm