ភ្នំពេញ៖ ប្រភពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជ ប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ១.៥០០ លានយ៉េន ស្មើនឹងប្រមាណ ១៣,៩ លានដុល្លារអាម៉េរិក ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត(Mobile Harbor Crane) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវសេចក្តីសោមន្សរីករា យក្នុងការចុះហត្ថលេខាជាមួយឯកឧត្ដមឯកអគ្គរាជទូតជប៉ុន ព្រមទាំងបានបញ្ជាក់ថា ការចុះហត្ថលេ ខានៅក្នុងថ្ងៃនេះគឺជាលើកទី៤ហើយនៅក្នុងឆ្នាំនេះ ដែលរូបឯកឧត្តមផ្ទាល់ និងឯកឧត្ដមឯកអគ្គរាជទូត បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា កំពង់ផែស្វ យ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបានជួយរួមចំណែកយ៉ា ងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញផ ងដែរអំពីការផ្តល់ឥណទានសម្បទានរបស់ជប៉ុនដល់ការអភិវឌ្ឍគម្រោងសាងសង់ស្ថានីយកុងតឺណឺរ ដំណាក់កាលទី១ ដែលរំពឹងថា នឹងអាចធ្វើប្រតិបត្តិការបាននៅឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តមឧប នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជាងពីរទសវត្សរ៍មកហើយដែលជំនួយអភិវឌ្ឍរបស់ជប៉ុនបានរួមចំណែ កយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែសមុទ្រអន្តរជាតិដែលមានគុណភាពខ្ពស់ និងបានជួយសម្រួលយ៉ាងច្រើនដល់សកម្មភាពនាំចេញ-នាំចូលទំនិញ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនជាថ្មីនៅថ្ងៃនេះ គឺបា នរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព និងប្រសិទ្ធភាពរបស់កំ ពង់ផែស្វយ័តក្រុងព្រះសីហនុ និងប្រតិបត្តិការការងារ ស្របពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងដើ ម្បីស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។
ឯកឧត្តមក៏បានថ្លែងអំណរគុណជាពិសេសចំពោះ ឯកឧត្តមឯកអគ្គរាជទូត បុគ្គលិកស្ថានទូត និងអង្គការចាយកា(JICA)ជប៉ុន ដែលបានខិតខំប្រឹងប្រែងក្នុងការបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួ យមកដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលនេះគឺជាកាយវិការមួយ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីមិត្តយូរអង្វែងរវាងប្រទេសទាំងពីរ៕ ដោយ៖ គង់ ឌិន