យានដ្រូនរបស់រុស្ស៊ី វាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ នៅខាងក្រៅរដ្ឋធានី

2025/05/25 07:44:31 pm        239

ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទីក្រុងគីវ និងទីក្រុងផ្សេងទៀត នាព្រឹកថ្ងៃអាទិត្យ (ទី២៥ ខែឧសភា) នេះ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ១១នាក់រងរបួស នៅក្នុងរដ្ឋធានី ហើយ ៣នាក់ផ្សេងទៀតស្លាប់ នៅក្នុងទីក្រុងជុំវិញនោះ ខណៈលំនៅឋាន និងអគារផ្សេងៗទៀតរងការខូចខាតយ៉ាងដំណំ។

ក្រុមមន្ត្រីនៅក្នុងតំបន់ទីក្រុងគីវ បានប្រាប់ថា មនុស្ស ៣នាក់ បានបាត់បង់ជីវិត នៅក្នុងទីក្រុងតូចៗចំនួន ២ នៅខាងក្រៅរដ្ឋធានី។ ការវាយប្រហារបានពង្រីកដល់មជ្ឈមណ្ឌល ក្នុងតំបន់មួយចំនួន ក្នុងនោះរួមមានទាំងទីក្រុងធំទី២ របស់អ៊ុយក្រែន គឺ Kharkiv ព្រមទាំងទីក្រុង Mykolaiv នៅភាគខាងត្បូង និង Ternopil នៅភាគខាងលិច។

គួរបញ្ជាក់ថា នេះគឺជាយប់ទី២ ជាប់គ្នា ដែលការវាយប្រហារទ្រង់ទ្រាយធំ បានកើតឡើង។ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា រុស្ស៊ីបានបាញ់បង្ហោះយានដ្រូន និងមីស៊ីលបាលីស្ទិករាប់សិបគ្រឿងទៅលើទីក្រុងគីវ ពេញមួយយប់ ជាការវាយប្រហារតាមអាកាសរួមគ្នាដ៏ធំបំផុតមួយលើរដ្ឋធានីអ៊ុយក្រែន នៅក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំ។ អគារផ្ទះល្វែងមួយចំនួន បានរងការខូចខាត ហើយមនុស្ស ១៥នាក់ បានរងរបួស អំឡុងការវាយប្រហារនោះ។

ចំណែកក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា អង្គភាពការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់ ឬបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនចំនួន ៩៥គ្រឿង ក្នុងរយៈពេល ៤ម៉ោង។ ហើយអភិបាលក្រុងមូស្គូលោក Sergei Sobyanin បាននិយាយថា យានដ្រូនរបស់អ៊ុយក្រែនចំនួន ១២គ្រឿងត្រូវបានស្ទាក់ចាប់ នៅពេលហោះសំដៅទៅកាន់រដ្ឋធានីនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm