ក្រសួង ស្ថាប័ន ប្រជុំរៀបចំផែនការសកម្មភាពការងារ ដើម្បីសិក្សាពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវារដ្ឋបាល

2025/05/25 08:21:50 pm        150

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៦ ដើម្បីពិភាក្សាលើ «ការត្រៀមរៀបចំការចុះធ្វើអង្កេត( Survey) សម្រាប់ជាមូលដ្ឋាននៃការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ របស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។

កិច្ចប្រជុំនេះទទួលបានការអញ្ជើញចូលរួមដោយតំណាងទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងមហាផ្ទៃ, គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប.) និង ក្រសួងផែនការ។

កិច្ចប្រជុំបានពិភាក្សា និងចែករំលែកបទពិសោធពីការផ្តល់សេវារដ្ឋបាលសំខាន់ៗ និងតាមវិស័យសម្រាបជាធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំគម្រោងចុះអនុវត្តការធ្វើអង្កេត និងការប្រមូលព័ត៌មានទិន្នន័យ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ទៅលើការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។

ក្រោយកិច្ចពិភាក្សា ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំបានស្នើឱ្យតំណាងក្រសួង ស្ថាប័នទាំងអស់ បញ្ជូនមន្រ្តីកម្រិតបច្ចេកទេស ដើម្បីសហការជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈក្នុងការបន្តកិច្ចការជាលក្ខណៈបច្ចេកទេសតាមស្មារតីដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ។ ទន្ទឹមនេះ​ឯកឧត្តមក៏បានស្នើឱ្យមានការរៀបចំបង្កើតជាក្រុមការងារចំពោះកិច្ច សម្រាប់បន្តជំរុញ និងដឹកនាំកិច្ចការនេះ ដោយកំណត់ច្បាស់លាស់នូវសមាសភាព តួនាទី ភារកិច្ច ផែនការសកម្មភាព វិធីសាស្រ្តនៃការចុះអង្កេត តម្រូវការធនធាន ពេលវេលាជាក់លាក់ និងការកំណត់ប្រភេទសេវាគោលដៅសេវា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបង្កើតជាកម្រងសំណួរផ្សេងៗ សម្រាប់ដាក់ឆ្លងកិច្ចប្រជុំកម្រិតខ្ពស់បន្ត និងការគោរពស្នើសុំការពិនិត្យសម្រេចពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ មុននឹងចុះអនុវត្តការធ្វើអង្កេតនេះ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm