រដ្ឋមន្ត្រីអាស៊ានប្ដេជ្ញាបន្តគាំទ្រមីយ៉ាន់ម៉ា និងអំពាវនាវឲ្យបន្លាយរយៈពេលបទឈប់បាញ់

2025/05/25 09:35:59 pm        162

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានប្ដេជ្ញាបន្តគាំទ្រដល់សហភាពមីយ៉ាន់ម៉ា និងបានជំរុញឲ្យមានការប្តេជ្ញាចិត្តចំពោះសាមគ្គីភាព ក្នុងតំបន់ ខណៈដែលប្លុកនេះជួបប្រទះនឹងបញ្ហាប្រឈមផ្នែកមនុស្សធម៌ និងនយោបាយដែលកំពុងបន្តមាន អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃអាទិត្យ (ទី២៥ ខែឧសភា)។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា សកម្មភាពឆ្លើយតបដ៏លឿនរហ័សរបស់អាស៊ាន ចំពោះគ្រោះរញ្ជួយដី នៅសហភាពមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងពីតម្លៃគ្រឹះនៃក្តីមេត្តា សាមគ្គីភាព និងមនុស្សជាតិ។

លោក Mohamad បានលើកឡើងនៅក្នុងសុន្ទរកថាបើករបស់លោកថា៖ «វាគឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់គ្រួសារអាស៊ាន ក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងគ្រាលំបាកនេះ»។ ហើយជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា ឲ្យពង្រីក និងបន្លាយរយៈពេលបទឈប់បាញ់បច្ចុប្បន្ន ដោយជំរុញឲ្យភាគីទាំងអស់ «ជួយសម្រាលដល់ទុក្ខវេទនារបស់ប្រជាជនមីយ៉ាន់ម៉ា» និងធ្វើការឆ្ពោះទៅរកសន្តិភាពយូរអង្វែង។

លោកបានបន្ថែមថា «យើងមានសំឡេងរបស់យើងនៅក្នុងកិច្ចការអន្តរជាតិ ហើយយើងត្រូវតែប្រើសំឡេងនោះ ដើម្បីនិយាយតំណាងឲ្យអ្នកដែលត្រូវបានជិះជាន់ និងផ្តល់ដំណោះស្រាយដោយផ្អែកលើគោលការណ៍ និងច្បាប់អន្តរជាតិ» ដោយលោកសង្កត់ធ្ងន់ថា អាស៊ានមិនត្រូវនៅស្ងៀមនៅពេលត្រូវប្រឈមនឹងវិបត្តិក្នុងតំបន់នោះឡើយ។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបច្ចុប្បន្នធ្វើជាប្រធានប្ដូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ប្រទេស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm