KOICA&CAMKAA បើកកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីចែករំលែកចំណេះដឹងរវាងប្រជាជនកម្ពុជា និងប្រជាជនកូរ៉េ

2021/12/17 02:08:26 am        206

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(ស.អ.ក.ក-CAMKAA) បានរៀបចំ "ពិធីជួបជុំប្រចាំឆ្នាំ២០២១" នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណងគាំទ្រសមាជិក ឲ្យស្គាល់គ្នាជិតស្និទ្ធតាមរយៈការជួបជុំគ្នា ចែករំលែកចំណេះដឹង និងចំណេះធ្វើដល់ប្រជាជនកម្ពុជា ព្រមទាំងជាស្ពានចំលងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងក្នុងចំណោមសមាជិក ប្រជាជនកម្ពុជា និងប្រជាជនកូរ៉េ ព្រមទាំងពង្រីក និងពង្រឹងចំណងមិត្តភាពរវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជាផងដែរ។

​កម្មវិធីជួបជុំប្រចាំឆ្នាំនេះ ប្រារព្ឋធ្វើឡើងក្រោមវត្តមាន លោក ហ្យន់ជូន នោ (Hyunjun RHO) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជា លោក ណា សាងដក (Na Sang-deok) ទីប្រឹក្សាស្ថាទូតកូរ៉េសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA) និងជាអគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 សូមរំលឹកថា សមាគមមានឈ្មោះជាផ្លូវការថា«សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ» សរសេរអក្សរកាត់ (ស .អ.ក.ក) ជាភាសាអង់គ្លេស Cambodia-Korea Alumni Association សរសេរអក្សរកាត់ភាសាអង់គ្លេស (CAMKAA) គឺជាសមាគមមិនប្រកាន់និន្នាការនយោបាយ ឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ។ CAMKAA ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០២។ សមាគមនេះស្ថិតនៅក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ។ដំបូងឡើយសមាគមនេះ មានឈ្មោះថា “ក្លឹបខ្ញុំស្រឡាញ់កូរ៉េ” ឬជាភាសាអង់គ្លេសថា “I Love Korea Club”។ សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ គឺជាវេទិកាមួយ សម្រាប់សិក្ខាកាមទំាងអស់ជាង៣៣៦៨នាក់ ដែលពួកគាត់បានចូលរួមក្នុង កម្មវិធីបណ្តុះបណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដើម្បីទ្រទ្រង់ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ ហើយសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ បានរៀបចំសកម្មភាពសង្គមជាច្រើន សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងប្រទេសកម្ពុជា ដោយសហការជាមួយ ការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជា។ ក្នុងនោះ មានមន្ត្រីរដ្ឋាភិបាលប្រមាណជា១១០នាក់ មកពីក្រសួងស្ថាប័ន ពាក់ព័ន្ធ របស់ប្រទេសកម្ពុជា។ អ្នកចូលរួមមានការរីករាយជាមួយនឹងកម្មវិធីអប់រំ និងកម្មវិធីចែករំលែកវប្បធម៌។

សូមបញ្ជាក់ផងដែរថា សមិទ្ធិផលសំខាន់ៗ ក្នុងឆ្នាំ២០២០-២០២១ ដែលសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ សម្រេចបានដោយសហការជាមួយតួអង្គពាក់ព័ន្ធ ក្រោមការជួយជ្រោមជ្រែងពីការិយាល័យ កយកា(KOICA) ប្រចាំនៅកម្ពុជា មានដូចខាងក្រោម៖

១) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះជំងឺកូវីដ-១៩ កម្មវិធី KOICA នៅកម្ពុជា និងបានផលិតវីដេអូចំនួន៣ ដែលបង្ហោះតាមអ៊ីនធឺណិតនៅលើទំព័រហ្វេសប៊ុករបស់KOICA ដើម្បីចែករំលែកជំនាញ បទពិសោធន៍ និងចំណេះដឹងដែលបានសិក្សារបស់និស្សិតបញ្ចប់ការសិក្សានៃកម្មវិធីអាហារូបករណ៍របស់KOICA។

២) បរិច្ចាកម៉ាសចំនួន២ម៉ឺនម៉ាស់ និងរៀបចំពិធីប្រគល់ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ ដើម្បីជាប្រយោជន៍ដល់ការថែទាំសុខភាពសាធារណៈ។

៣) រៀបចំកម្មវិធីសង្គម និងសប្បុរសធម៌ចំនួន ៣ រួមមាន៖ ក)-បរិច្ចាគកញ្ចប់សង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ខ)-ផ្តល់អំណោយជាកញ្ចប់អាហារ ដល់គ្រួសារក្រីក្រចំនួន១៥០គ្រួសារ ដែលរងគ្រោះដោយជំងឺកូវីដ-១៩ នៅស្រុកស្រែអំបិល ខេត្តកោះកុង និង គ)-ផ្តល់អំណោយគ្រឿងឧបភោគបរិភោគ ដល់គ្រួសារដែលមាន ចំណូលទាប និងងាយរងគ្រោះ ដែលរងការប៉ះពាល់ខ្លាំងបំផុតដោយជំងឺកូវីដ-១៩ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។

៤) រៀបចំកិច្ចប្រជុំទៀងទាត់របស់ក្រុមប្រឹក្សាភិបាល CAMKAA កិច្ចប្រជុំ CAMKAA-KOICA និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm