ប្រធានាធិបតីឥណ្ឌូនេស៊ី សរសើរទំនាក់ទំនងជាមួយចិនថា ជាគន្លឹះនៃសន្តិភាព និងវិបុលភាព ក្នុងតំបន់

2025/05/25 03:19:37 pm        65

លោកប្រធានាធិបតី Prabowo Subianto បានពោលសរសើរទំនាក់ទំនងដ៏ស៊ីជម្រៅរបស់ឥណ្ឌូនេស៊ីជាមួយប្រទេសចិនថា ជាសសរស្តម្ភនៃសន្តិភាព និងវិបុលភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលលោកបានស្វាគមន៍លោក Li Qiang នៅក្រុងហ្សាការតា សម្រាប់ដំណើរទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃរបស់នាយករដ្ឋមន្ត្រីចិន។

នៅពេលចាប់ផ្តើមកិច្ចប្រជុំ រវាងគណៈប្រតិភូនៃប្រទេសទាំង២ នៅឯវិមានប្រធានាធិបតី នាថ្ងៃអាទិត្យ (ទី២៥ ខែឧសភា) លោក Prabowo បានលើកឡើងថា៖ «ប្រទេសរបស់យើងទាំង២ មានប្រវត្តិសាស្ត្រដ៏យូរអង្វែង ហើយឥឡូវនេះ យើងបានក្លាយជាដៃគូដែលមានទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យើងឃើញថា ទំនាក់ទំនងនេះ នឹងនាំមកនូវភាពល្អប្រសើរ ដែលមិនត្រឹមតែសម្រាប់ប្រទេសរបស់យើងទាំង២ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់តំបន់អាស៊ីទាំងមូល និងប្រហែលជាសូម្បីតែសម្រាប់ពិភពលោកលោកផងដែរ»។

លោកបានបន្ថែមថា៖ «ប្រទេសឥណ្ឌូនេស៊ី និងចិនមានការទទួលខុសត្រូវយ៉ាងធំធេង ក្នុងការបង្កើតតំបន់ដែលមានសុវត្ថិភាព និងវិបុលភាព»។ ហើយជាមួយគ្នានេះ លោក Prabowo បានបញ្ជាក់បន្ថែមថា ប្រទេសឥណ្ឌូនេស៊ីនឹងបន្តគាំទ្រ និងពន្លឿនដល់ការបញ្ចប់នៃការចរចា ស្ដីពីក្រមប្រតិបត្តិដែលមានគោលបំណងដោះស្រាយភាពតានតឹង និងទប់ស្កាត់ជម្លោះ នៅសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Li ដែលជាលើកដំបូងរបស់លោកទៅកាន់ឥណ្ឌូនេស៊ី គិតចាប់តាំងពីលោក Prabowo ចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៤ គឺសំដៅឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងនិរន្តរភាពនៃសន្ទុះនៃការមានទំនាក់ទំនងកម្រិតខ្ពស់។

សម្រាប់លោក Prabowo លោកបានជួបប្រធានាធិបតីចិន លោកស ស៊ី ជីនពីង (Xi Jinping) ចំនួន ២ដង ក្នុងឆ្នាំ២០២៤ ហើយបានជជែកតាមទូរសព្ទជាមួយមេដឹកនាំចិន ក្នុងខែមេសា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីស្តីបន្ទោសអធិការបតីអាល្លឺម៉ង់ ជុំវិញសេចក្តីអត្ថាធិប្បាយវាយប្រហារយៈចម្ងាយឆ្ងាយ
2025/05/27 08:38:11 pm        1
ប្រធាន EU ថ្កោលទោសការវាយប្រហារ «គួរឲ្យស្អប់ខ្ពើម» របស់អ៊ីស្រាអែល លើទីតាំងជនស៊ីវិល នៅហ្កាហ្សា
2025/05/27 08:32:11 pm        1
សហភាពអឺរ៉ុបអនុម័តលើការបង្កើតមូលនិធិអាវុធតម្លៃ ១៥០ពាន់លានអឺរ៉ូ
2025/05/27 08:27:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន Bin Zayed International Berhad (M) បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

2025/05/27 09:44:03 pm
​ACU និងសហព័ន្ធរុស្ស៊ី ចុះMOU ពង្រីកទំនាក់ទំនងលើការងារប្រឆាំងអំពើពុករលួយ
2025/05/27 09:26:58 pm
​កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2025/05/27 09:15:09 pm
​រដ្ឋមន្រ្តីការបរទេសរុស្ស៊ីស្តីបន្ទោសអធិការបតីអាល្លឺម៉ង់ ជុំវិញសេចក្តីអត្ថាធិប្បាយវាយប្រហារយៈចម្ងាយឆ្ងាយ
2025/05/27 08:38:11 pm
​ប្រធាន EU ថ្កោលទោសការវាយប្រហារ «គួរឲ្យស្អប់ខ្ពើម» របស់អ៊ីស្រាអែល លើទីតាំងជនស៊ីវិល នៅហ្កាហ្សា
2025/05/27 08:32:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/24 02:44:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/27 04:43:52 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am