ស្ត្រីជនជាតិអាល្លឺម៉ង់ ត្រូវបានចាប់ខ្លួន ខណៈមានអ្នករងរបួស ១៨នាក់ អំឡុងការវាយប្រហារដោយកាំបិត នៅ Hamburg

2025/05/25 10:58:15 pm        177

អាជ្ញាធរបានប្រាប់ឲ្យដឹងថា មនុស្សចំនួន ១៨នាក់ បានរងរបួស ដោយ ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ អំឡុងការវាយប្រហារដោយកាំបិត កាលពីថ្ងៃសុក្រ (ទី២៣ ខែឧសភា) នៅក្នុងទីក្រុង Hamburg របស់ប្រទេសអាល្លឺម៉ង់។

នគរបាលទីក្រុង Hamburg បានប្រាប់ថា ពួកគេបានចាប់ខ្លួនស្ត្រីជនជាតិអាល្លឺម៉ង់វ័យ ៣៩ឆ្នាំម្នាក់ ដែលពួកគេជឿថា បានធ្វើសកម្មភាពតែម្នាក់ឯង ក្នុងការវាយប្រហារនៅឯស្ថានីយ៍រថភ្លើងកណ្តាលទីក្រុង បន្ទាប់ពីមានប្រតិបត្តិការដ៏ធំមួយរបស់នគរបាល។ នគរបាលបានឲ្យដឹងទៀតថា ស្ត្រីជាជនសង្ស័យ កំពុងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់នគរបាល ហើយគេរំពឹងថា នឹងត្រូវបាននាំខ្លួនទៅតុលាការ កាលពីថ្ងៃសៅរ៍ (ទី២៤ ខែឧសភា)។

ជាមួយគ្នានេះ នគរបាលបានបញ្ជាក់ថា មនុស្ស ៧នាក់ «បានរងរបួសធ្ងន់» ខណៈមនុស្ស ៧នាក់ផ្សេងទៀត «បានរងរបួសស្រាល» ហើយជនរងគ្រោះមានអាយុចន្លោះពី ១៩ឆ្នាំ ដល់៨៥ឆ្នាំ។ ជាមួយគ្នានេះ តាមរយៈការផ្ដល់បច្ចុប្បន្នភាព កាលពីថ្ងៃសៅរ៍ នគរបាលបានឲ្យដឹងថា ចំណែកអ្នករងរបួសធ្ងន់ធ្ងរទាំង ៤នាក់ ដែលរួមមាននារីអាយុ ២៤ឆ្នាំ បុរសអាយុ ២៤ឆ្នាំ ស្ត្រីវ័យ ៥២ឆ្នាំ និងស្ត្រីវ័យ ៨៥ឆ្នាំ ស្ថិតក្នុងស្ថានភាពមានស្ថិរភាព។

ការស៊ើបអង្កេតលើហេតុការណ៍នេះកំពុងបន្តធ្វើ។ តែនគរបាលបានប្រាប់ថា មានភស្តុតាងជាក់ស្តែង ដែលបង្ហាញថា ជនសង្ស័យមានជំងឺផ្លូវចិត្ត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រ នគរបាលទីក្រុង Hamburg បានឲ្យដឹងថា អ្នកវាយប្រហារ បានធ្វើសកម្មភាព «ចាក់អ្នកដើរកាត់ដោយមិនរើសមុខ ដែលនាំឲ្យអ្នកខ្លះរងរបួសធ្ងន់ធ្ងរ»៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm