អាស៊ាន នឹងលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន និងក្នុងតំបន់ ខណៈថ្លឹងថ្លែងពីវិធានការខ្លាំងក្លា ជុំវិញពន្ធអាមេរិក

2025/05/25 11:44:33 pm        149

ការធ្វើពាណិជ្ជកម្មកាន់តែងាយស្រួល ក្នុងចំណោមប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាជាមួយដៃគូសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្លុក ក្នុងតំបន់ គឺប្រទេសចិន កំពុងស្ថិតនៅក្នុងរបៀបវារៈ ខណៈដែលក្រុមកំពុងជំរុញឆ្ពោះទៅមុខជាមួយនឹងវិធានការ «យ៉ាងខ្លាំងក្លា» ដើម្បីទប់ទល់នឹងការគំរាមកំហែងពីពន្ធគយរបស់សហរដ្ឋអាមេរិក។

នៅថ្ងៃអាទិត្យ (ទី២៥ ខែឧសភា) មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី លោក Tengku Zafrul Abdul Aziz បានប្រាប់អ្នកសារព័ត៌មានថា អាស៊ានបានបញ្ចប់ការពិភាក្សា ស្ដីពីការធ្វើឲ្យប្រសើរឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA) ដោយកិច្ចព្រមព្រៀងដែលត្រូវបានកម្ពស់នេះ នឹងចុះហត្ថលេខា នៅខែតុលា។

បន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លោក Tengku Zafrul បាននិយាយថា៖ «យើងនៅតែមានទំនុកចិត្តថា ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ នឹងដើរតួជាកត្តាផ្លាស់ប្ដូរដ៏សំខាន់ សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងការប្រកួតប្រជែងរបស់អាស៊ាន»។

លោកបានបន្ថែមថា៖ «ការបញ្ចប់ដោយជោគជ័យនៃការចរចាទាំងនេះ ត្រូវបានរំពឹងថា នឹងពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង សម្រាប់អាស៊ាន នៅពេលដែលយើងបន្តដោះស្រាយយ៉ាងប្រយ័ត្នប្រយែងជាមួយទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកដែលកាន់តែប្រែប្រួលឥតឈប់ឈរនេះ»។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានប្ដូរវេន សម្រាប់អាស៊ាន នៅឆ្នាំនេះ ម៉ាឡេស៊ីបានជំរុញឲ្យប្លុកនេះធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅចំពោះមុខអត្រាពន្ធដ៏ធ្ងន់ធ្ងរដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump។ ហើយអំឡុងពេលថ្លែងនៅថ្ងៃអាទិត្យនេះ លោក Tengku Zafrul បានព្រមានប្លុកថា កុំបន្តស្ងៀមស្ងាត់ នៅក្នុងពេលដែលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm