នគរបាលស៊ើបអង្កេតករណីអាចជាការដុត ខណៈទីក្រុង Cannes និងផ្នែកខ្លះភាគខាងត្បូងបារាំង ដាច់ចរន្តអគ្គិសនី

2025/05/26 12:18:11 am        166

នគរបាលបារាំងកំពុងស៊ើបអង្កេតលទ្ធភាពដែលអាចជាការវាយប្រហារដោយការដុត ពោលគឺជាអ្វីដែលត្រូវចាត់ទុកថា ទំនងជាដើមហេតុចម្បងនាំឲ្យមានការដាច់ចរន្តអគ្គិសនី នៅតំបន់ Alpes-Maritimes ភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ (ទី២៤ ខែឧសភា) ក្នុងនោះរួមទាំងនៅទីក្រុង Cannes ដែលកំពុងរៀបចំមហោស្រពភាពយន្តអន្តរជាតិប្រចាំឆ្នាំដ៏ល្បីល្បាញផងដែរ។

អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិបារាំង បានប្រាប់ឲ្យដឹងថា «យើងកំពុងពិនិត្យមើលលទ្ធភាពនៃអគ្គិភ័យដែលអាចត្រូវបានបង្កឡើងដោយចេតនា» ដោយបានបន្ថែមថា មិនទាន់មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនៅឡើយទេ នាពេលនេះ។

ការិយាល័យនាយកដ្ឋានតំបន់ Alpes-Maritimes បានឲ្យដឹងថា អគ្គិភ័យមួយត្រូវបានឃើញកើតមាននៅឯស្ថានីយថាមពលតង់ស្យុងខ្ពស់ នៅតំបន់ Tanneron។ តំបន់ Tanneron ស្ថិតនៅចម្ងាយប្រហែល ២៣គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Cannes។ បុគ្គលិកនៅហាងកាហ្វេ និងហាងនំប៉័ងមួយកន្លែង នៅតំបន់ Tanneron បាននិយាយថា ពួកគេមិនមានអគ្គិសនីប្រើប្រាស់ កាលពីព្រឹកថ្ងៃសៅរ៍ ដែលធ្វើឲ្យពួកគេមិនអាចបម្រើអតិថិជនបាន។

ថាមពលអគ្គិសនីបានដំណើរការឡើងវិញដោយផ្នែក នៅទីក្រុង Cannes នាពេលរសៀល ហើយ RTE (ប្រតិបត្តិករបណ្ដាញអគ្គិសនីបារាំង) បានឲ្យដឹងមុននោះថា ខ្លួនកំពុងធ្វើការ ដើម្បីស្តារចរន្តអគ្គិសនីឡើងវិញ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។ រីឯអ្នករៀបចំមហោស្រពភាពយន្តទីក្រុងកាន (Cannes Film Festival) បានប្រាប់ថា ពិធីបិទនឹងប្រព្រឹត្តទៅតាមការគ្រោងទុក នាល្ងាចថ្ងៃសៅរ៍នោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm