មេដឹកនាំអាស៊ីអាគ្នេយ៍ ស្វះស្វែងរកវឌ្ឍនភាពលើសន្តិភាពមីយ៉ាន់ម៉ា និងយុទ្ធសាស្ត្រពាណិជ្ជកម្ម

2025/05/26 03:59:25 pm        74

បណ្ដាប្រមុខដឹកនាំអាស៊ីអាគ្នេយ៍ នឹងព្យាយាមម្តងទៀតនៅក្នុងជំនួបនាថ្ងៃចន្ទ (២៦ ឧសភា) នេះ ដើម្បីនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មកចូលរួមពិភាក្សាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដ៏អូសបន្លាយ ហើយក៏នឹងស្វះស្វែងរកមធ្យោបាយដើម្បីទប់ទល់ភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មសកល ពីការគំរាមកំហែងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីចុងសប្តាហ៍ មេដឹកនាំរដ្ឋាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ត្រូវបានរំពឹងថានឹងបន្តពិភាក្សាពីសំណើស្តីពីសន្តិភាពមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃចន្ទនេះ និងថ្ងៃអង្គារស្អែក នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ និយាយថា ខ្លួននឹងបន្តពិភាក្សាដាច់ដោយឡែកទៅកាន់របបសឹក និងក្រុមប្រឆាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដើម្បីព្យាយាមជំរុញការចរចាដោយផ្ទាល់រវាងភាគីជម្លោះ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា ក្រុមរដ្ឋមន្ត្រីការបរទេសរបស់ប្លុកដែលមានសមាជិក១០ប្រទេស បានយល់ព្រមពិភាក្សាលើសំណើសម្រាប់ប្រសិតអចិន្ត្រៃយ៍អាស៊ាន ប្រចាំមីយ៉ាន់ម៉ា។

ជាមួយគ្នានេះប្រមុខដឹកនាំអាស៊ាន ត្រូវបានរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅថ្ងៃអង្គារស្អែកនេះ រួមជាមួយនឹងសមភាគីមកពីបណ្តាប្រទេសមជ្ឈិមបូព៌ា។ កិច្ចពិភាក្សានេះកើតឡើងស្របពេលមានការប្រែប្រួលទីផ្សារសកល និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ដែលបង្កឡើងដោយការគំរាមកំហែងរបស់លោក Trump លើពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm