រដ្ឋបាលលោក Trump ដាក់ការរឹតត្បិតថ្មីទៅលើអ្នកសារព័ត៌មាននៅមន្ទីរបញ្ចកោណ

2025/05/26 09:17:03 am        74

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចេញបទបញ្ជារឹតត្បិតថ្មី ដែលតម្រូវឱ្យអ្នកកាសែតត្រូវតែមានមន្រ្តីអមដំណើរនាំផ្លូវ នៅក្នុងអគារមន្ទីរបញ្ចកោណភាគច្រើន ដែលជាការរឹតបន្តឹងចុងក្រោយបំផុតនៃសកម្មភាពដាក់កម្រិតរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលធ្វឡើងលើបណ្ដាញសារព័ត៌មាន។

វិធានការដែលចូលជាធរមានភ្លាមៗនោះ រារាំងអ្នកយកព័ត៌មានដែលមានការទទួលស្គាល់ មិនឱ្យចេញចូលដោយសេរីពីផ្នែកភាគច្រើនក្នុងទីស្នាក់ការកណ្តាលនៃក្រសួងការពារជាតិក្នុងទីក្រុង Arlington រដ្ឋ Virginia លុះត្រាតែពួកគេមានការយល់ព្រមជាផ្លូវការ និងមានអ្នកនាំផ្លូវអមជាមួយ។

លោក Hegseth បាននិយាយនៅក្នុងអនុស្សរណៈថា "ខណៈដែលក្រសួងនៅតែប្តេជ្ញាធ្វើឱ្យមានតម្លាភាព ក្រសួងការពារជាតិអាមេរិកក៏មានកាតព្វកិច្ចស្មើភាពគ្នាក្នុងការការពារឯកសារសម្ងាត់ និងព័ត៌មានរសើប ព្រមទាំងសន្តិសុខប្រតិបត្តិការជាតិ ដែលជារឿង "ចាំបាច់មិនអាចផ្លាស់ប្តូរបានសម្រាប់ក្រសួង"។

សមាគមសារព័ត៌មានមន្ទីរបញ្ចកោណ ដែលជាអង្គការសមាជិកតំណាងឱ្យផលប្រយោជន៍នៃអង្គភាពសារព័ត៌មានគ្របដណ្តប់លើយោធាសហរដ្ឋអាមេរិក បាននិយាយថា ច្បាប់ដាក់ដែនកំណត់ថ្មីនេះហាក់ដូចជា "ការវាយប្រហារដោយផ្ទាល់ទៅលើសេរីភាពសារព័ត៌មាន"៕

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីស្តីបន្ទោសអធិការបតីអាល្លឺម៉ង់ ជុំវិញសេចក្តីអត្ថាធិប្បាយវាយប្រហារយៈចម្ងាយឆ្ងាយ
2025/05/27 08:38:11 pm        1
ប្រធាន EU ថ្កោលទោសការវាយប្រហារ «គួរឲ្យស្អប់ខ្ពើម» របស់អ៊ីស្រាអែល លើទីតាំងជនស៊ីវិល នៅហ្កាហ្សា
2025/05/27 08:32:11 pm        1
សហភាពអឺរ៉ុបអនុម័តលើការបង្កើតមូលនិធិអាវុធតម្លៃ ១៥០ពាន់លានអឺរ៉ូ
2025/05/27 08:27:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន Bin Zayed International Berhad (M) បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

2025/05/27 09:44:03 pm
​ACU និងសហព័ន្ធរុស្ស៊ី ចុះMOU ពង្រីកទំនាក់ទំនងលើការងារប្រឆាំងអំពើពុករលួយ
2025/05/27 09:26:58 pm
​កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2025/05/27 09:15:09 pm
​រដ្ឋមន្រ្តីការបរទេសរុស្ស៊ីស្តីបន្ទោសអធិការបតីអាល្លឺម៉ង់ ជុំវិញសេចក្តីអត្ថាធិប្បាយវាយប្រហារយៈចម្ងាយឆ្ងាយ
2025/05/27 08:38:11 pm
​ប្រធាន EU ថ្កោលទោសការវាយប្រហារ «គួរឲ្យស្អប់ខ្ពើម» របស់អ៊ីស្រាអែល លើទីតាំងជនស៊ីវិល នៅហ្កាហ្សា
2025/05/27 08:32:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/24 02:44:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/27 04:43:52 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am