លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានចោទប្រកាន់ថា ភាពស្ងៀមស្ងាត់របស់សហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីនាពេលថ្មីៗនេះ គឺជាការលើកទឹកចិត្តដល់ប្រធានាធិបតី Vladimir Putin បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ទីក្រុងមូស្គូ។
ការវាយប្រហារទាំងយប់នោះបានមើលឃើញរុស្ស៊ី បើកការវាយលុកដោយយានដ្រូន និងមីស៊ីល ចំនួន ៣៦៧ គ្រឿងនិងគ្រាប់ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលតែមួយយប់ ចាប់តាំងពីលោក Putin បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំក្នុងឆ្នាំ ២០២២។
យ៉ាងហោចណាស់មនុស្ស ១៣ នាក់ រួមទាំងកុមារ ៣ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងការវាយប្រហារយប់ទី២ជាប់គ្នានៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ។ការវាយប្រហារទាំងនោះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយលុកមួយក្នុងចំណោមការវាយលុកដ៏ធ្ងន់ធ្ងរបំផុតជាច្រើនលើរដ្ឋធានី Kyiv ក្នុងរយៈពេលជាច្រើនខែមកនេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ចេញប្រតិកម្មកាលពីល្ងាចថ្ងៃអាទិត្យដោយប្រាប់អ្នកសារព័ត៌មានថាលោកមិនសប្បាយចិត្តនឹងអ្វីដែលលោក Putin កំពុងធ្វើ និងកំពុងស្លាប់មនុស្សជាច្រើន។
នៅក្នុងសារមួយទៅកាន់លោក Trump ដែលធ្លាប់បានអះអាងថា លោក Putin ចាប់អារម្មណ៍ក្នុងការបញ្ចប់សង្រ្គាម លោក Zelensky បាននិយាយថា ពិភពលោកអាចនឹងមានពេលវេលាវិស្សមកាល ប៉ុន្តែសង្រ្គាមនៅតែបន្ត ទោះបីជាចុងសប្តាហ៍ និងថ្ងៃធ្វើការក៏ដោយ។
លោកថាបញ្ហានេះមិនអាចព្រងើយកន្តើយបានទេ។ ភាពស្ងៀមស្ងាត់ និងការមិនខ្វាយខ្វល់របស់អាមេរិក និងភាពស្ងៀមស្ងាត់របស់ប្រទេសដទៃក្នុងពិភពលោក មានតែលើកទឹកចិត្តមេដឹកនាំរុស្ស៊ីតែប៉ុណ្ណោះ ៕