លោក Trump បង្ហើបថានឹងមានសេចក្តីប្រកាសមួយនៅ "ពីរថ្ងៃបន្ទាប់" ស្តីពីកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់

2025/05/26 10:16:03 am        93

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ ឧសភា) ថា ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក បានធ្វើការពិភាក្សា "យ៉ាងល្អ" ជាមួយគណៈប្រតិភូអ៊ីរ៉ង់ នៅចុងសប្តាហ៍ ដោយលើកពីវឌ្ឍនភាព និងបង្ហើបថា សេចក្ដីប្រកាសមួយអាចនឹងកើតមានឡើងនៅក្នុងពេល "ពីរថ្ងៃបន្ទាប់" ខណៈលោកស្វះស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីទប់ស្កាត់ទីក្រុងតេអេរ៉ង់ មិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋាន Morristown រដ្ឋ New Jersey នៅពេលត្រៀមត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញថា "រូបលោកគិតថា សហរដ្ឋអាមេរិកអាចមានព័ត៌មានល្អខ្លះស្ដីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់"។ លោក Trump បន្តថា លោកនឹងប្រកាសពីរឿងល្អ ឬអាក្រក់ក្នុងពេលពីរថ្ងៃខាងមុខនេះ ប៉ុន្តែលោកមានអារម្មណ៍ថា រឿងនោះនឹងជាដំណឹងល្អ។

លោក Trump បានសង្កត់ធ្ងន់ថា មានការរីកចម្រើនយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែមិនបញ្ជាក់លម្អិតពីកិច្ចពិភាក្សាជុំទី៥ ក្នុងទីក្រុងរ៉ូម រវាងប្រេសិតពិសេសអាមេរិក លោក Steve Witkoff និងគណៈប្រតិភូអ៊ីរ៉ង់នោះទេ។

គួរឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងពិភាក្សាពីមធ្យោបាយទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនដែលសហរដ្ឋអាមេរិក បានដាក់លើសាធារណរដ្ឋអ៊ិស្លាមមួយនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីស្តីបន្ទោសអធិការបតីអាល្លឺម៉ង់ ជុំវិញសេចក្តីអត្ថាធិប្បាយវាយប្រហារយៈចម្ងាយឆ្ងាយ
2025/05/27 08:38:11 pm        1
ប្រធាន EU ថ្កោលទោសការវាយប្រហារ «គួរឲ្យស្អប់ខ្ពើម» របស់អ៊ីស្រាអែល លើទីតាំងជនស៊ីវិល នៅហ្កាហ្សា
2025/05/27 08:32:11 pm        1
សហភាពអឺរ៉ុបអនុម័តលើការបង្កើតមូលនិធិអាវុធតម្លៃ ១៥០ពាន់លានអឺរ៉ូ
2025/05/27 08:27:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន Bin Zayed International Berhad (M) បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

2025/05/27 09:44:03 pm
​ACU និងសហព័ន្ធរុស្ស៊ី ចុះMOU ពង្រីកទំនាក់ទំនងលើការងារប្រឆាំងអំពើពុករលួយ
2025/05/27 09:26:58 pm
​កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
2025/05/27 09:15:09 pm
​រដ្ឋមន្រ្តីការបរទេសរុស្ស៊ីស្តីបន្ទោសអធិការបតីអាល្លឺម៉ង់ ជុំវិញសេចក្តីអត្ថាធិប្បាយវាយប្រហារយៈចម្ងាយឆ្ងាយ
2025/05/27 08:38:11 pm
​ប្រធាន EU ថ្កោលទោសការវាយប្រហារ «គួរឲ្យស្អប់ខ្ពើម» របស់អ៊ីស្រាអែល លើទីតាំងជនស៊ីវិល នៅហ្កាហ្សា
2025/05/27 08:32:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/24 02:44:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/27 04:43:52 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am