បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee សន្យាស្តារបណ្តាញទូរសព្ទបន្ទាន់ជាមួយកូរ៉េខាងជើង

2025/05/26 05:19:10 pm        133

បេក្ខជនប្រធានាធិបតីខាងក្រុមសេរីនិយមរបស់កូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅក្នុងសារលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃចន្ទ (២៦ ឧសភា) នេះថា លោកនឹងស្វះស្វែងរកការស្តារទំនាក់ទំនងឡើងវិញរវាងទីក្រុងសេអ៊ូល និងកូរ៉េខាងជើង រួមទាំងតាមរយៈបណ្តាញទូរសព្ទបន្ទាន់យោធា ប្រសិនបើលោកជាប់ឆ្នោត។

ទាក់ទងនឹងកូរ៉េខាងជើង លោក Lee ក៏បានសន្យាថានាំយក "ឧបទ្វីបកូរ៉េប្រកបដោយសន្តិភាព ផ្អែកលើការកាត់បន្ថយភាពតានតឹង និងការរំសាយអាវុធនុយក្លេអ៊ែរ"។ យោងតាមសារបង្ហោះលើបណ្ដាញសង្គមនោះ គោលនយោបាយកូរ៉េខាងជើងរបស់លោក Lee នឹងផ្អែកលើ "កិច្ចសន្ទនាអន្តរកូរ៉េ ដែលមានអត្ថប្រយោជន៍ទៅមក និងការផ្លាស់ប្តូរដែលឆ្លើយតបនឹងសាធារណជន"។

លោក Lee ដែលជាបេក្ខភាពនាំមុខគេក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតថ្ងៃទី០៣ ខែមិថុនា ខាងមុខនេះ ក៏បាននិយាយផងដែរថាលោកនឹង "គ្រប់គ្រងដោយស្ថិរភាព" នូវទំនាក់ទំនងជាមួយប្រទេសចិន ដែលលោកនិយាយថាបានឈានដល់ "ស្ថានភាពអាក្រក់បំផុត" នៅក្រោមរដ្ឋបាលមុន។

លើសពីនេះ លោកក៏បានប្តេជ្ញាថានឹងអភិវឌ្ឍទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឱ្យក្លាយទៅជា "សម្ព័ន្ធភាពយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" ហើយឆ្លើយតបជាគោលការណ៍ទៅនឹងប្រវត្តិសាស្ត្រកាលពីអតីតកាល និងបញ្ហាទឹកដីដែលទាក់ទងនឹងជប៉ុន ខណៈសន្យាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm