ប្រមុខការពារជាតិអាល្លឺម៉ង់ បញ្ជាឱ្យពង្រីកសមត្ថភាពធ្វើសង្គ្រាមយ៉ាងឆាប់រហ័ស

2025/05/26 06:45:12 pm        89

ប្រមុខការពារជាតិអាល្លឺម៉ង់ លោក Carsten Breuer បានបញ្ជាឱ្យយោធាអាល្លឺម៉ង់ បំពាក់សព្វាវុធ និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀតដើម្បីពង្រីកសមត្ថភាពធ្វើសង្គ្រាមយ៉ាងឆាប់រហ័ស នៅឆ្នាំ២០២៩ នេះបើយោងតាមឯកសារមួយ មើលឃើញដោយសារព័ត៌មាន កាលពីថ្ងៃអាទិត្យ (២៥ ឧសភា)។ យោងតាមការប៉ាន់ប្រមាណរបស់លោក Breuer និងក្រុមមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀតនៅអង្គការណាតូបានឱ្យដឹងថា នៅឆ្នាំ២០២៩ រុស្ស៊ីអាចនឹងបង្កើតកងកម្លាំងឡើងវិញគ្រប់គ្រាន់ដើម្បីវាយប្រហារទឹកដីណាតូ។

ឯកសារចុងក្រោយបង្អស់ដែលមានចំណងជើងថា "សេចក្ដីណែនាំអាទិភាពសម្រាប់ការពង្រឹងការត្រៀមខ្លួន" ដែលលោក Breuer បានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែឧសភា បាននិយាយថា អាល្លឺម៉ង់ នឹងសម្រេចបាននូវគោលដៅនោះ ដោយមានជំនួយពីមូលនិធិដែលអាចរកបានពីការបន្ធូរបន្ថយបំណុលរបស់ប្រទេសក្នុងខែមីនា។

ក្នុងសេចក្តីណែនាំ លោក Breuer កំណត់អាទិភាពសម្រាប់សព្វាវុធដែលគួរទទួលបាន ឬអភិវឌ្ឍជាបន្ទាន់បំផុត ដោយឆ្លុះបញ្ចាំងពីផ្នែកអាទិភាពដែលអង្គការណាតូ បានដាក់ចេញពីមុន។ ក្នុងចំណោមនោះ Breuer បានរាយបញ្ជីការពង្រឹងប្រព័ន្ធការពារដែនអាកាសដ៏ទន់ខ្សោយរបស់អាល្លឺម៉ង់ ជាពិសេសសម្រាប់ការស្ទាក់ចាប់យានដ្រូន។

កាលពីឆ្នាំមុន ប្រភពព័ត៌មានបានប្រាប់រ៉យទ័រថា អង្គការណាតូ នឹងស្នើឱ្យទីក្រុងប៊ែរឡាំង បង្កើនយ៉ាងហោចណាស់ ៤ដងនៃការការពារដែនអាកាសរបស់ខ្លួន រាប់ចាប់ពីប្រព័ន្ធចម្ងាយឆ្ងាយ ដូចជាមីស៊ីល Patriot រហូតដល់ប្រព័ន្ធចម្ងាយខ្លីជាដើម។ បន្ថែមពីលើការជំរុញឱ្យស្តុកគ្រាប់របស់អាល្លឺម៉ង់ដែលត្រូវបំពេញបន្ថែម លោក Breuer ក៏បញ្ជាឱ្យទីក្រុងប៊ែរឡាំង បង្កើនគោលដៅស្តុកទុកសម្រាប់គ្រាប់រំសេវគ្រប់ប្រភេទផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm