យោធាអ៊ីស្រាអែល ចង់ដណ្ដើមយក ៧៥% នៃទឹកដីហ្កាហ្សា ក្នុងពេល ២ខែ នៃការវាយលុកថ្មីរបស់ខ្លួន

2025/05/26 06:59:19 pm        114

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ ឧសភា) ថា ខ្លួនមានបំណងវាយដណ្ដើមកាន់កាប់ ៧៥% នៃទឹកដីតំបន់ហ្កាហ្សាស្រ្ទីប ក្នុងរយៈពេលពីរខែ ដែលជាផ្នែកនៃការវាយលុកថ្មីរបស់ខ្លួន ប្រឆាំងនឹងក្រុមភេរវករហាម៉ាស។

អ៊ីស្រាអែល កាលពីថ្ងៃទី១៨ ខែមីនា បានបន្តប្រតិបត្តិការសឹករប្រឆាំងក្រុមហាម៉ាស ជាមួយនឹងរលកវាយប្រហារតាមអាកាស។ តាំងពីពេលនោះមក អ៊ីស្រាអែល បានដាក់ពង្រាយកងពល ៥អង្គភាពដែលមានទាហានរាប់ម៉ឺននាក់ ទៅកាន់ហ្កាហ្សា ហើយត្រៀមបើកការវាយលុកទ្រង់ទ្រាយធំមួយ បើក្រុមហាម៉ាស មិនព្រមដោះលែងចំណាប់ថ្នូរដែលខ្លួនកំពុងឃុំឃាំងទេនោះ។

បន្ទាប់ពីការជម្លៀសជនស៊ីវិលទៅកាន់តំបន់ជាក់លាក់មួយ យោធាអ៊ីស្រាអែល នឹងចាប់យកតំបន់ហ្កាហ្សាដែលនៅសេសសល់ បោសសម្អាតហេដ្ឋារចនាសម្ព័ន្ធរបស់ហាម៉ាស កម្ទេចអគារភាគច្រើន ហើយរក្សាទុកសម្រាប់ពេលខ្លី។ ទឹកដីដែលត្រូវដណ្ដើមយកនឹងរួមបញ្ចូលទាំងក្រុង Rafah, Khan Younis និងទីប្រជុំជននៅភាគខាងជើងនៃទីក្រុង Gaza។

យោងតាមផែនការរបស់យោធាអ៊ីស្រាអែល ដែលមើលឃើញដោយកាសែត The Times of Israel បង្ហាញថា យោធាអាចចំណាយពេលត្រឹមតែពីរខែដើម្បីចាប់យក ៧៥% នៃតំបន់ហ្កាហ្សា ចាប់ពីពេលដែលប្រតិបត្តិការនេះដំណើរការទៅមុខ ខណៈបច្ចុប្បន្ន យោធាកាន់កាប់ប្រហែល ៤០% រួចហើយនៃទឹកដីហ្កាហ្សាស្ទ្រីប។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែល កំពុងគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពនូវទឹកដី ៧៧% នៃតំបន់ហ្កាហ្សា ក្នុងប្រតិបត្តិការយោធាកំពុងបន្ត ដែលបណ្តាលឱ្យមានការភៀសខ្លួនដ៏ធំនៅទូទាំងតំបន់នេះ៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm