រដ្ឋមន្ត្រីការបរទេស៖ ប្រទេសអ៊ីរ៉ង់ នឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅលើទឹកដីរបស់ខ្លួន

2025/05/26 07:04:52 pm        122

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់នឹងស្វាគមន៍ការបើកដំណើរការមជ្ឈមណ្ឌលចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងតំបន់ ហើយនឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅលើទឹកដីរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា និយាយនៅក្នុងកិច្ចប្រជុំជាមួយសមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ លោក Araghchi បាននិយាយថា ទាក់ទងនឹងកិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់-អាមេរិក ភាគីអ៊ីរ៉ង់ ពុំដែលចាកចេញពីតុចរចាឡើយ ហើយនឹងបន្តផ្នែកការទូត ប៉ុន្តែខ្លួននឹងមិនចរចានៅក្រោមសម្ពាធឡើយ ។

លោក ក៏បានព្រមានផងដែរអំពីការឆ្លើយតប «ខ្លាំងក្លា» ប្រសិនបើប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស បង្កយន្តការត្រឡប់ក្រោយ និងដាក់ទណ្ឌកម្មឡើងវិញ។ យន្តការនេះ គឺជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ដែលត្រូវបានចុះហត្ថលេខារវាងប្រទេសអ៊ីរ៉ង់ និងប្រទេសចំនួន៦ មាន អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។ យន្តការនេះ នឹងអនុញ្ញាតឱ្យភាគីដ៏ទៃទៀតដាក់ទណ្ឌកម្មជាអន្តរជាតិឡើងវិញទាំងអស់ ប្រសិនបើទីក្រុងតេអេរ៉ង់ មិនអនុវត្តតាមកិច្ចព្រមព្រៀង។

ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចរចាដោយប្រយោលចំនួន៥ជុំ ត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់ ដែលបានចាប់ផ្តើមកាលពីខែមេសា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីអាមេរិក បានទាមទារដដែលៗ ឱ្យអ៊ីរ៉ង់បញ្ឈប់ទាំងស្រុងនូវការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាសំណើមួយត្រូវបានច្រានចោលដោយទីក្រុងតេអេរ៉ង់។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        68
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm