មនុស្សរាប់ម៉ឺននាក់បានចេញហែរក្បួនតាមដងផ្លូវក្នុងទីក្រុងវ៉ាសាវី ប្រទេសប៉ូឡូញ ដើម្បីបង្ហាញការគាំទ្រសម្រាប់បេក្ខជន ដែលកំពុងប្រជែងគ្នាដើម្បីទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីដែលមានការ ប្រជែងដ៏តានតឹងនៅសប្តាហ៍ក្រោយក្នុងប្រទេសប៉ូឡូញ ដែលរដ្ឋាភិបាលចាត់ទុកថាមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនសម្រាប់កំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។

នាយករដ្ឋមន្ត្រី លោក ដូណាល់ថាស់(Donald Tusk) សង្ឃឹមថានឹងផ្តល់ការគាំទ្រដល់បេក្ខជនរបស់លោក គឺលោក Rafal Trzaskowski អភិបាលក្រុងវ៉ាសាវី ដើម្បីជំនួស លោក Andrzej Duda ដែលនឹងចាកចេញពីតំណែង ជាអ្នកជាតិនិយមដែលបានប្រើសិទ្ធិវ៉េតូចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការកែទម្រង់ប្រព័ន្ធតុលាការ។

លោក Trzaskowski បានប្រាប់អ្នកគាំទ្រដែលបានគ្រវីទង់ជាតិប៉ូឡូញព័ណ៌ក្រហមនិងស និងទង់សហភាពអឺរ៉ុបថា «ការប្តេជ្ញាចិត្តពេញលេញគឺត្រូវការជាចាំបាច់។ រាល់សន្លឹកឆ្នោតគឺចាំបាច់ដើម្បីជ័យជម្នះនៅពេលអនាគត»។
នៅឯការហែក្បួនរបស់ លោក Trzaskowski ប្រធានាធិបតីទើបជាប់ឆ្នោតរបស់ប្រទេសរ៉ូម៉ានី លោក Nicusor Dan បានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក Tusk និងលោក Trzaskowski ដើម្បីធានាបានថាប្រទេសប៉ូឡូញ និងសហភាពអឺរ៉ុបនៅតែរឹងមាំ។