ភ្ភ្នំពេញ៖ ប្រទេស ទីម័រឡេស្តេ នឹងបានចូលសមាជិកអាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខ។ នេះបើតាមខ្លឹមសារនៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ដែលប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) បានប្រកាសជាផ្លូវការ។

ឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតី ទីម័រឡេស្ដេ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅនៅថ្ងៃទី២៦ ខែឧសភានេះ ដោយឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេដឹកនាំ និងមន្ត្រីនៃអាស៊ានទាំងអស់តាំងពីអតីតកាល និងបច្ចុប្បន្នកាល។ ឯកឧត្តមបន្តថា មេដឹកនាំ ទីម័រ តាំងពីអតីតកាល និងបច្ចុប្បន្នបានជឿជាក់លើអាស៊ាន និងបានធ្វើការយ៉ាងលំបាកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះហើយពេលនេះគឺទទួលបានលទ្ធផលគួរឱ្យអបអរសាទរ។
តាមរយៈខ្លឹមសារនៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ដែលប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) បានប្រកាសជាផ្លូវការថា ប្រទេសទីម័រខាងកើតនឹងចូលជាសមាជិកពេញសិទ្ធិក្នុងអាស៊ាននៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ ដែលគ្រោងធ្វើនៅក្រុង ក្រុងគូឡាឡាំពួ នៅខែតុលា ខាងមុខនេះ។

នៅក្នុងសេចក្ដីប្រកាសនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដឹងគុណ និងទទួលស្គាល់ចំពោះគ្រប់ភាគីទាំងក្នុងអាស៊ាន និងក្រៅប្រទេស ដែលបានរួមចំណែកដោយមិនចេះនឿយហត់ដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ឯលឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានកោតសរសើរចំពោះការយកចិត្តទុកដាក់ កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តមិនងាករេចំពោះសាមគ្គីភាព និងការរួមបញ្ចូលក្នុងតំបន់។
នៅក្នុងសេចក្ដីប្រកាសនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់ដែរថា នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ មិនត្រឹមតែសម្រាប់ទីម័រខាងកើតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារអាស៊ានទាំងមូល។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភានេះថា ទីម័រឡេស្តេ នឹងបានចូលសមាជិកអាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់លោកប្រធានាធិបតីទីម័រ។ ប្រជាជននិងមេដឹកនាំទីម័រនឹងចារនូវឈ្មោះរដ្ឋបុរសកម្ពុជា ជាប្រវត្តិសាស្រ្ត ដែលបានជ្រោមជ្រែងទីម័រ។ ការទទួលយកទីម័រឡេស្តេនៅពេលនេះ ក៏ឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់រដ្ឋបុរសយើងនៅក្នុងតំបន់អាស៊ានផងដែរ។



