នាយក ACCA ប្រចាំកម្ពុជា៖ កម្ពុជាកំពុងបណ្តុះបណ្តាលជំនាញ​ឆ្លើយតបដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-សង្គម

2025/05/26 09:25:37 pm        204

នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា មើល​ឃើញ​ធនធាន​មនុស្ស​លើ​ការ​សិក្សា​ជំនាញ​នៅ​កម្ពុជា កំពុងមានសក្តានុ- ពល ក្នុងការចូលលើវិស័យការងារ ផ្តល់ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ និងក៏ជាការចូលរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាដើម។

លោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ, បរិញ្ញាបត្រ គណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រ CAT ជូននិស្សិត​ខេម​អេដ ​នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះថា ជុំវិញ ACCA នេះ ក្នុងនាមលោក​ជា​នាយក​តំណាង​ឱ្យ ៧ការិយាល័យ និងត្រូវ ៧ ប្រទេសនៅក្នុងអាស៊ាន ដែលបច្ចុប្បន្ន​បាន​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និតជា មួយបណ្តាការិយាល័យផ្សេងៗប្រមាណ ១១៧ ការិយាល័យ នៅទូទាំង​សកល​លោក ​ក្នុងនោះសម្រាប់កម្ពុជា, ជុំវិញការសិក្សាជំនាញ ឃើញថា កម្ពុជាបាន​អនុវត្ត​ស្តង់ដារ​គណនេយ្យ​អន្តរជាតិ ដោយបានប្រើប្រាស់ស្តង់ដារអន្តរជាតិនេះជាយូរណាស់មកហើយ ពោលគឺ កម្ពុជា បានកំពុងដើរទន្ទឹមប្រទេសអភិវឌ្ឍផ្សេងៗផងដែរ, ជាក់ស្តែងជំនាញគណនេយ្យ សវនកម្ម និង​ហិរញ្ញវត្ថុ កម្ពុជាកំពុងមានភាព លេចធ្លោ ក្នុងការ​បង្កើត​ធន​ធាន​មនុស្ស​ប្រកប​ដោយ​សក្តា​នុពល សម្រាប់វិស័យការងារ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន​។

លោក ខេស៊ី បាណេត នាយកខេមអេដ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ជុំវិញ​ការសិក្សាជំនាញនេះ កន្លង មកខេមអេដ គឺជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រ​ដល់ការបណ្តុះបណ្តាលមុខជំនាញមួយចំនួន ដើម្បីឆ្លើយតបទៅនិង តម្រូវការ​ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ជាពិសេសខេមអេដ បានសហការជួយក្រុមប្រឹក្សាជាតិគណនេយ្យ (បច្ចុប្បន្ន​ជា​និយ័តករ គណនេយ្យ និងសវនកម្ម) ដើម្បីជំរុញបណ្តុះបណ្តាលស្តង់ដារគណនេយ្យ និងស្តង់​ដារ​សវន​កម្ម​អន្តរជាតិ ដែលបានកំពុងអនុវត្ត នៅកម្ពុជា។ តាមរយៈនេះយើង​ទទួល​បាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សេដ្ឋកិច្ចកម្ពុជាដូចជា៖ ការចូលរួមក្នុងវិស័យការងារ, ការទាក់ ទាញវិនិយោគ​ឱ្យ​ចូល​មក​ប្រទេសកម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់​នូវ​មូលដ្ឋាន​ហិរញ្ញវត្ថុដែលមាន គុណភាព និងតម្លាភាព និងរៀបចំដោយស្តង់ដារដោយទំនុកចិត្ត។

លោក បន្តថា ការធានានូវព័ត៌មានហិរញ្ញវត្ថុ និងការរាយការណ៍ហិរញ្ញវត្ថុ គឺជាមូលដ្ឋាន​នៃ​ការ​ទាក់​ទាញ​អ្នក​វិនិយោគឱ្យមក បណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។ ចំណែការគ្រប់គ្រង់អាជីវកម្ម គឺ​ជា​ការ​​គ្រប់​គ្រងប្រកបដោយប្រសិទ្ធភាព ដែលជាព័ត៌មានហិរញ្ញវត្ថុ ដែលប្រើប្រាស់បាន ទុកចិត្ត និង​ឆ្លុះ​បញ្ចាំង​ភាពពិតប្រាកដក្នុងអាជីវកម្ម។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការ​សិក្សា​បណ្តុះ​ជំនាញនេះ រាជរដ្ឋា- ភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ការងារ និងកំពុងមានការប្រកួតប្រជែងខ្ពស់ ជាពិសេសការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេក​វិទ្យាទំនើប ក៏ដូចបច្ចេកវិទ្យារូបវ័ន្តផ្សេងៗ។ ជុំវិញវិស័យបច្ចេកវិទ្យានេះ មកដល់បច្ចុប្បន្ន ការ​កើន​ឡើង នៃស្មាតហ្វូន ប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកមានឥទ្ធិពល និងចលនាឌីជីថល បានធ្វើ​ឱ្យ​យុជន​បានក្លាយជាផ្នែកនៃជំនាន់ឌីជីថល ដំបូងគេពិតប្រាកដ ហើយនៅក្នុងឆ្នាំ២០២៥ គឺ​មាន​ការ​អប់រំ ភ្ជាប់ទំនាក់ទំនង និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតអនាគត។ ឯកឧត្តម បណ្ឌិត បន្ថែម​ថា ជុំវិញការរៀនសូត្រនេះ ចំពោះអ្នកសិក្សា គឺមិនចាំបាច់មានចំលើយទាំងអស់ ដើម្បី​ឈាន​ទៅ​ជំហាន​ដំបូង​នោះទេ ដោយគ្រាន់តែចាប់ផ្តើមកន្លែង ដែលអ្នកនៅជាមួយអ្វីដែលអ្នកមាន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ

2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 11:38:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm