ភាគហ៊ុនអាស៊ី និងប្រាក់អឺរ៉ូកើនឡើង តែហ៊ុនអាមេរិក ធ្លាក់ចុះ បន្ទាប់ពីលោក Trump ពន្យារពេលពន្ធលើ EU

2025/05/26 09:59:19 pm        111

ទីផ្សារភាគហ៊ុនសកល ជាពិសេសនៅទូទាំងអាស៊ី បានកើនឡើងខ្ពស់នៅថ្ងៃចន្ទ (២៦ ឧសភា) នេះ ហើយប្រាក់អឺរ៉ូ ក៏ហក់ឡើង ប៉ុន្តែសន្ទស្សន៍ហ៊ុនអាមេរិក ធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានពន្យារពេលភ្លាមៗរហូតដល់ថ្ងៃទី០៩ ខែកក្កដា នូវការគំរាមកំហែងរបស់លោកក្នុងការដាក់ពន្ធ ៥០% លើទំនិញសហភាពអឺរ៉ុប នៅក្នុងការបន្ធូរបន្ថយបណ្តោះអាសន្នមួយផ្សេងទៀត ដែលជាផ្នែកមួយនៃគោលនយោបាយពាណិជ្ជកម្មមិនទៀងទាត់របស់លោក។

នៅថ្ងៃចន្ទនេះ សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅជប៉ុន បានកើនឡើង ០,១២% ខណៈ Nikkei របស់ជប៉ុន ងើបខ្ពស់ជាងមុនបន្តិច។ ក្នុងចំណោមរូបិយប័ណ្ណនានា ប្រាក់អឺរ៉ូបានឡើងថ្លៃ ០,៣% ដល់ ១,១៣៩៧ដុល្លារក្នុងមួយអឺរ៉ូ ក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣០ ខែមេសា មក។

ខណៈទីផ្សារពិភពលោកកំពុងអបអរ ក្រុមហ៊ុន Apple របស់អាមេរិក បានជាប់គាំងក្នុងជម្លោះពាណិជ្ជកម្មកាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីលោក Trump គំរាមយកពន្ធ ២៥% លើទូរសព្ទ iPhone នាំចូលទាំងអស់ ដែលទិញដោយអ្នកប្រើប្រាស់អាមេរិក។ ជាមួយគ្នានេះ ហ៊ុនរបស់ Nvidia ក៏បានធ្លាក់ចុះជាង ២% នៅឆ្នាំនេះ បន្ទាប់ពីវិនិយោគិនបានភ្ញាក់ផ្អើលពីគំរូ AI របស់ចិន ដែលមានតម្លៃថោក ក្រោយការចេញផ្សាយរបស់ DeepSeek។

ការផ្លាស់ប្តូរគោលនយោបាយចុងក្រោយបំផុតរបស់លោក Trump គឺជាការក្រើនរំលឹកដល់វិនិយោគិនថា កាលៈទេសៈអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយអ្នកវិភាគបាននឹងកំពុងចង្អុលបង្ហាញថា វិនិយោគិនកំពុងបង្វែរទិសប្រាក់ចេញពីសហរដ្ឋអាមេរិក ទៅកាន់អឺរ៉ុប និងអាស៊ី ខណៈពួកគេបារម្ភពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះជាសកល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm