ក្រុមមន្ត្រី៖ ប្រទេសចិន ពង្រឹងសមត្ថភាពក្នុងការបើកការវាយក្រសោបភ្លាមៗលើកោះតៃវ៉ាន់

2025/05/26 10:10:21 pm        229

យោងតាមក្រុមមន្ត្រី និងអ្នកជំនាញកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រទេសចិន បានបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការបើកការវាយក្រសោបភ្លាមៗទៅលើកោះតៃវ៉ាន់ ជាមួយនឹងប្រតិបត្តិការផ្លូវអាកាសកាន់តែលឿនជាងមុន ប្រព័ន្ធកាំភ្លើងធំថ្មី ការប្រុងប្រយ័ត្នថលជលិក (ទាំងផ្លូវគោក និងអាកាស) បន្ថែមទៀត ព្រមទាំងអង្គភាពប្រតិបត្តិការច្រកអាកាស។

មន្ត្រីយោធាជាន់ខ្ពស់កោះតៃវ៉ាន់ម្នាក់និយាយថា កងកម្លាំងទ័ពអាកាស និងមីស៊ីលរបស់ចិន ដែលនឹងដើរតួសំខាន់ក្នុងការក្រសោបយកតៃវ៉ាន់ បានប្រសើរឡើងដល់ចំណុចមួយដែលពួកគេអាច "ផ្លាស់ប្តូរពីពេលវេលាសន្តិភាព ទៅជាប្រតិបត្តិការសង្រ្គាមគ្រប់ពេលវេលាទាំងអស់"។

មន្ត្រីអាជ្ញាធរការពារជាតិតៃវ៉ាន់ផ្សេងទៀតនិយាយថា ប្រតិបត្តិការរបស់កងទ័ពរំដោះប្រជាជនចិន ឥឡូវនេះរួមបញ្ចូលការបណ្តុះបណ្តាលជាបន្តបន្ទាប់នៃកងកម្លាំងថលជលិក នៅជិតកំពង់ផែចាកចេញសម្រាប់ការក្រសោបកោះទាំងមូល ការត្រៀមខ្លួនជានិច្ចនៃអង្គភាពអាកាសចរកងទ័ព ដែលនឹងទម្លាក់យន្តហោះចូលទៅក្នុងកោះ និងប្រព័ន្ធរ៉ូកែតថ្មីដែលមានសមត្ថភាពវាយគ្រប់ទីកន្លែងនៅលើកោះនេះ។

ឧត្តមនាវីឯក Samuel Paparo ប្រមុខបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក កាលពីខែកុម្ភៈ បាននិយាយថា ចិនខិត "កាន់តែជិត" ដល់ចំណុចដែល "សមយុទ្ធបន្តបន្ទាប់" របស់ខ្លួនអាចបិទបាំងការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការមួយ។

ក្រុមមន្ត្រីការពារជាតិអាមេរិក ក៏និយាយថា កងនាវាចរនៃកងទ័ពចិន និងឆ្មាំល្បាតឆ្នេរចិន បង្កើតវត្តមានឥតឈប់ឈរនៃនាវាប្រហែលរាប់សិបគ្រឿង ដែលត្រូវដាក់ពង្រាយជុំវិញតំបន់តៃវ៉ាន់។ មន្ត្រីកោះស្វ័យគ្រប់គ្រងនេះនិយាយថា វត្តមាននាវាចម្បាំងទាំងនោះមានន័យថា ចិនអាចបើកការវាយក្រសោបតាមផ្លូវអាកាសដោយមិនមានការព្រមានជាមុន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm