ប្រជាជនអាមេរិកនៅទូទាំងប្រទេសបានរៀបចំការរំលឹកដល់លោក George Floyd រយៈពេលប្រាំឆ្នាំបន្ទាប់ពីលោកត្រូវបាននគរបាលសម្លាប់ ដោយមានការប្រមូលផ្តុំគ្នាដ៏ពិសេសនៅក្នុងទីក្រុងដែលលោកធំដឹងក្តី និងជាកន្លែងដែលលោកស្លាប់។
ឃាតកម្មលើ លោក Floyd បុរសស្បែកខ្មៅនៅទីក្រុង Minneapolis ដោយមន្ត្រីនគរបាល លោក Derek Chauvin បាននាំឱ្យមានការតវ៉ានៅទូទាំងប្រទេសប្រឆាំងការរើសអើងជាតិសាសន៍ និងអំពើឃោរឃៅរបស់នគរបាល។
កាលពីថ្ងៃអាទិត្យ គ្រួសាររបស់ លោក Floyd បានមកប្រមូលផ្តុំនៅឯស្រុកកំណើតរបស់ពួកគេនៅទីក្រុង Houston ក្បែរផ្នូររបស់ លោក Floyd សម្រាប់ពិធីមួយដឹកនាំដោយ លោក Rev Al Sharpton ខណៈទីក្រុង Minneapolis ប្រារព្ធពិធីរំលឹកខួប។

អ្វីដែលមនុស្សជាច្រើនបានសាទរថាជា «ការគិតគូរ» ពីការរើសអើងជាតិសាសន៍បន្ទាប់ពីការស្លាប់របស់ Floyd ហាក់ដូចជារសាត់ទៅ ខណៈប្រធានាធិបតី លោក Donald Trump ចាប់ផ្តើមធ្វើការកែទម្រង់នគរបាលនៅទីក្រុង Minneapolis និងទីក្រុងផ្សេងៗទៀត។
សារព័ត៌មាន Associated Press បានរាយការណ៍ថា មនុស្សរាប់ពាន់នាក់ រួមទាំងសកម្មជនសិទ្ធិស៊ីវិល បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យសម្រាប់ពិធីរំលឹកខួបនេះ។ នៅទីក្រុង Minneapolis មានការរៀបចំពិធីនៅព្រះវិហារនៅពេលព្រឹក និងប្រគុំតន្ត្រីនៅពេលល្ងាច ជាផ្នែកមួយនៃព្រឹត្តិការណ៍ដើម្បីប្រារព្ធព្រឹត្តិការណ៍ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅពិធីបុណ្យប្រចាំឆ្នាំ Rise and Remember នៅទីលាន George Floyd ។
