ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអាទិត្យ (២៥ ឧសភា) ថា មនុស្ស ៦នាក់ បានស្លាប់នៅប្រទេសស្វីស កាលពីចុងសប្តាហ៍ ក្នុងគ្រោះថ្នាក់ដ៏អាក្រក់មួយនៅតំបន់ភ្នំអាល់។
នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅជិតទីក្រុងរមណីយដ្ឋានជិះស្គីដ៏ប្រណិតឈ្មោះថា Zermatt នៃភ្នំ Rimpfischhorn ក្រុមជួយសង្គ្រោះរកឃើញសាកសពមនុស្ស ៥នាក់។ ក្រោយមក នគរបាលបន្ថែមថា នៅចុងភាគខាងជើង សាកសពម្នាក់ទៀតត្រូវបានរកឃើញនៅលើភ្នំ Morgenhorn ក្នុងឧបទ្ទវហេតុស្រដៀងគ្នានេះ។
ឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានបញ្ជូនទៅអង្កេតតំបន់ជុំវិញភ្នំ Rimpfischhorn បន្ទាប់ពីអ្នកឡើងភ្នំបានជូនដំណឹងដល់អាជ្ញាធរ ក្រោយប្រទះឃើញក្ដារស្គីដែលទុកចោលនៅជិតកំពូលភ្នំនោះកាលពីថ្ងៃទី២៤ ឧសភា។ នគរបាលស្វីសបាននិយាយថា អាជ្ញាធរបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ហើយកំពុងកំណត់អត្តសញ្ញាណជនរងគ្រោះ។
ភ្នំ Rimpfischhorn មានកម្ពស់ ៤.១៩៩ម៉ែត្រ ដែលស្ថិតនៅភាគខាងកើតនៃទីក្រុង Zermatt ជិតព្រំដែនប្រទេសអ៊ីតាលី ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយអ្នកជិះស្គីនៅតាមជនបទ។ កីឡាជិះស្គីបែបនេះគឺជាល្បែងកម្សាន្តដ៏ពេញនិយមបំផុតនៅប្រទេសស្វីស ហើយគ្រោះថ្នាក់គឺជារឿងធម្មតាទៅហើយនៅរដូវរងា ជាពេលដែលព្រិលក្រាស់ៗបង្កើតបានជាបំណាក់ធំៗគ្របសង្កត់អ្នកជិះស្គី៕