ប្រទេសថៃ ត្រៀមខ្លួនទប់ទល់ជំនន់ទឹកភ្លៀងដ៏ធំ ខណៈរដូវខ្យល់មូសុងកាន់តែខ្លាំងក្លា

2025/05/26 10:33:11 pm        57

ក្រសួងធនធានទឹក និងឧតុនិយមរបស់ប្រទេសថៃ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ដោយអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស រក្សាការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ដ៏ខ្លាំងក្លា ទឹកជំនន់យ៉ាងគំហុគ និងជំនន់ពីទឹកភ្លៀង ជាពិសេសនៅតំបន់ទំនាបកណ្តាល និងវាលទំនាបក្បែរផ្លូវទឹក។

ការព្រមានដែលចេញកាលពីថ្ងៃអាទិត្យ (២៥ ឧសភា) នេះ បានកើតឡើងដោយសាររដូវកាលខ្យល់មូសុងនិរតីដែលមានកម្លាំងខ្លាំង បានបោកបក់កាត់សមុទ្រ Andaman និងឈូងសមុទ្រថៃ រួមផ្សំដោយការព្យាករខ្យល់មូសុងដ៏មានឥទ្ធិពល នឹងឆ្លងកាត់ប្រទេសថៃ ផ្នែកខាងលើ និងតំបន់ភាគខាងត្បូងក្នុងអំឡុងពេលនេះ។

អាជ្ញាធរណែនាំឱ្យប្រជាពលរដ្ឋចៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានភ្លៀងផ្គរ ឬត្រូវគេស្គាល់ជាតំបន់លិចទឹក ដោយត្រូវតែរក្សាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅពេលបើកបរ និងនៅឱ្យឆ្ងាយពីតំបន់ងាយនឹងមានបំណាក់ដី ជាពិសេសនៅជិតភ្នំ និងច្រាំងទន្លេ។

ទោះបីស្ថានភាពត្រូវបានរំពឹងថានឹងមានភាពប្រសើរឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ខាងមុខនេះក៏ដោយ ក៏ប៉ុន្តែការគំរាមកំហែងនៃទឹកជំនន់នៅតែបន្តកើតមាន នៅតំបន់ដែលបន្តទទួលភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅភាគខាងជើង និងឦសាន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm