ប្រទេសម៉ាឡេស៊ីបានស្វាគមន៍គណៈប្រតិភូមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ នៅកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ជាឱកាសដែលត្រូវបានសម្គាល់ដោយការឆ្លុះបញ្ចាំង ការប្តេជ្ញាចិត្តជាថ្មី និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខ។
កិច្ចប្រជុំកំពូលនេះ កើតឡើងនៅពេលមានការប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយ និងការកើនឡើងនូវភាពតានតឹងសេដ្ឋកិច្ចសកល ប៉ុន្តែយ៉ាងណាក្ដី សារពីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ គឺសង្កត់ធ្ងន់លើការរួបរួម ភាពធន់ និងការប្តេជ្ញាចិត្តរួមគ្នា ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាព។

ជាមួយគ្នានេះ ការផ្តោតជាសំខាន់ នៅតែជាស្ថានភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា ដោយអាស៊ាន ដែលជាអក្សរកាត់ សម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានពន្លឿនវិធីសាស្រ្តការទូត។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន លោក Datuk Seri Anwar Ibrahim បានលើកឡើងនៅព្រឹកនេះថា៖ «យើងអាចចាត់វិធានការវិជ្ជមាន ដោយបង្កើតក្រុមប្រឹក្សាក្រៅផ្លូវការ ដើម្បីឲ្យម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៥»។ លោក Anwar បានបន្ថែមថា៖ «វិធានការទាំងនេះ អាចមានទំហំតូច ហើយការទាក់ទងគ្នាអាចមានភាពផុយស្រួយ ប៉ុន្តែដូចមានពាក្យលើកឡើងថា នៅក្នុងកិច្ចការសន្តិភាព សូម្បីតែឆ្លងស្ពានចាស់ទ្រុឌទ្រោមខូចខាត ក៏ប្រសើរជាងឆ្លងឈូងសមុទ្រដ៏ធំល្វឹងល្វើយដែរ»។
ស្របពេលដែលមានការរំខានជាសកល អាស៊ានបញ្ជាក់ឡើងវិញនូវតម្លៃមូលដ្ឋានរបស់ខ្លួន ដោយលោកប្រធានអាស៊ាន បានសង្កត់ធ្ងន់ថា៖ «សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់យើង ជារឿយៗពឹងផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិដែលបើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់ ដែលត្រូវបានគាំទ្រនៅក្នុងលំហូរដោយសេរីនៃពាណិជ្ជកម្ម មូលធន និងប្រជាជន។ ឥឡូវនេះ គ្រឹះទាំងនេះត្រូវបានប៉ះពាល់ដោយកម្លាំងនៃវិធានការតាមអំពើចិត្ត»។
ឆ្នាំនេះគឺជាឆ្នាំដ៏មានសារៈសំខាន់ សម្រាប់អាស៊ាន ព្រោះវាជាការរំលឹកខួបមួយទសវត្សរ៍ គិតចាប់តាំងពីការបង្កើតសហគមន៍អាស៊ាន៕
