រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ត្រូវតែមាន ខណៈតំបន់ហ្កាហ្សា កាន់តែគួរឲ្យបារម្ភខ្លាំងឡើងៗ

2025/05/26 10:50:02 pm        59

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul កាលពីថ្ងៃអាទិត្យ (ទី២៥ ខែឧសភា) បានប្រាប់ទូរទស្សន៍ ARD ថា ការវាយប្រហារចុងក្រោយរបស់រុស្ស៊ីលើអ៊ុយក្រែន គួរតែត្រូវបានឆ្លើយតបដោយការដាក់ទណ្ឌកម្មរបស់លោកខាងលិចបន្ថែមទៀត។

អំឡុងបទសម្ភាសផ្សាយផ្ទាល់ ក្នុងកម្មវិធី Bericht aus Berlin របស់ប្រព័ន្ធផ្សព្វផ្សាយ ARD លោកបានប្រាប់ថា៖ «ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនចាប់អារម្មណ៍នឹងសន្តិភាពទេ លោកចង់បន្តសង្រ្គាមនេះ ហើយយើងមិនត្រូវបណ្ដោយឲ្យរឿងនេះកើតឡើងឡើយ ជាហេតុផលដែលសហភាពអឺរ៉ុបនឹងយល់ព្រមលើការដាក់ទណ្ឌកម្មបន្ថែមទៀត»។

គួរបញ្ជាក់ថា ក្រុមមន្ត្រីបានលើកឡើងថា កងកម្លាំងរុស្ស៊ីបានបាញ់បង្ហោះយានដ្រូន និងមីស៊ីលចំនួន ៣៦៧ សំដៅទៅទីក្រុងនានារបស់អ៊ុយក្រែនពេញមួយយប់ ក្នុងនោះរួមទាំងរដ្ឋធានីគីវផងដែរ ជាការវាយប្រហារតាមអាកាសដ៏ធំបំផុតនៃសង្គ្រាម ដែលបន្តមានរហូតមកទល់ពេលនេះ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។

ជាមួយគ្នានេះ លោក Wadephul បានបន្ថែមថា សហរដ្ឋអាមេរិកក៏អាចដាក់ចេញកញ្ចប់ទណ្ឌកម្មថ្មីផងដែរ ហើយលោកសង្ឃឹមថា ទម្ងន់នៃវិធានការនេះ នឹងនាំលោក Putin ទៅកាន់តុចរចា ដើម្បីបញ្ចៀសនូវអ្វីដែលលោកហៅថា ជាលទ្ធភាពផ្ដល់ផលវិបាកដ៏ធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច និងថាមពលរបស់រុស្ស៊ី។

ងាកទៅកាន់ការវាយលុកយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាឯណោះវិញ លោក Wadephul បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់មានក្ដីបារម្ភយ៉ាងខ្លាំង ចំពោះទុក្ខវេទនារបស់ប្រជាជន «ដែលពិបាកទ្រាំទ្របាន» ជាកន្លែងដែលលោកបានប្រាប់ថា លោកកំពុងទាក់ទងជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែល មជ្ឈិមបូព៌ា និងអឺរ៉ុប ដើម្បីប្រឹងប្រែងសម្រុះសម្រួលរកដំណោះស្រាយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm