ឃាត់ខ្លួនជនសង្ស័យ៦នាក់មុខសញ្ញាលួចម៉ូតូដ៏សកម្មក្នុងភូមិសាស្រ្តខេត្តកោះកុង

2025/05/26 11:19:43 pm        259

កោះកុង៖ កងកម្លាំងនគរបាលអធិការនគរបាលក្រុងស្រុកចំនួន៣ក្នុងខេត្តកោះកុង បានរួមគ្នាបើកប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនបានបក្សពួកក្រុមជនសង្ស័យចំនួន៦នាក់ដែលជាមុខសញ្ញាដ៏សកម្មលួចម៉ូតូប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងនគរបាលខេត្តកោះកុង បានឱ្យBTVដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា តបនឹងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាល ខេត្ត គឺកម្លាំងនគរបាលមកពីអធិការដ្ឋានក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង បានប្រើពេលវេលាជាង១០ម៉ោង ដើម្បីប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៦នាក់នេះបាន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៥:៥៥នាទីព្រឹក ស្ថិតនៅចំនុចភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។

លោកស្នងការរងនគរបាលខេត្តកោះកុង បង្ហាញទៀតថា ទី១.ឈ្មោះ ហាក់ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិកប្រាកដ ស្រុកកំណើត ឃុំស្ទឹងឆាយ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២.ឈ្មោះយ៉ិន ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិកប្រាកដ ស្រុកកំណើត ភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតន:គិរី។ 

ទី៣.ឈ្មោះលៀង សុខខែង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ស្រុកអង្គស្នួល ខេត្តកណ្តាល។ទី៤.ឈ្មោះឈន ឡៃហ៊ង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិបាព្រៃ ឃុំព្រៃចង្ក្រាន ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។ ទី៥.ឈ្មោះរ៉ាន រ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះសំណាក់៣៤២ នៅចំនុចស្ទឹងមានជយ័ រាធានីភ្នំពេញ។ និងទី៦.ឈ្មោះនៅ សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ផ្ទះសំណាក់៣៤២ នៅចំនុចស្ទឺងមានជយ័ រាជធានីភ្នំពេញ។

*វត្ថុតាងដកហូតម៉ូតូចំនួន៥គ្រឿង

   ១-ម៉ូតូHondab Dream ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ស្លាក់លេខស្ទឹងត្រែង1D-3119

   ២-ម៉ូតូ Honda Dream ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាកស្លាក់លេខ ព្រៃវែង 1U-4428 

   ៣-ម៉ូតូScoopy ពណ៌ក្រហម ផលិតឆ្នាំ២០២០ គ្មានស្លាកលេខ។

  រហូតដល់ម៉ោង ១១:៣០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ បានឃាត់ជនសង្ស័យ១នាក់ទៀត

  ៤-.Honda Dream ស្លាកលេខឧត្តមានជ័យ 1B-3096

 ៥-Honda Dream ស្លាកលេខ ភ្នំពេញ1BL-5142។

ទាក់ទិននឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នេះដែរ ត្រូវបានលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តាមរយៈបណ្តាញសង្គមfacebook ស្នើដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្ត បង្កើនការប្រុងប្រយ័ត្នបាត់បង់សម្ភារៈផ្ទាល់ខ្លួន។ ហើយលោកក៏សូមអរគុណចំពោះកងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ឋគ្រប់ជាន់ថ្នាក់ ដែលបានចេញប្រតិបត្តិការបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា៕

អត្ថបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm