អាជ្ញាធរ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ រៀបចំដាំដើមត្នោត ថែកេរ្តិ៍ដូនតាខ្មែរ ​ចំនួន​ ១០ម៉ឺនដើម​ នៅស្រុកជាំក្សាន្ត

2025/05/26 11:36:37 pm        445

ព្រះវិហារ ៖ នាព្រឹកថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២៥​ មានរៀបចំពិធី​ដាំ​ដើមត្នោត​ចំនួន ១០ ម៉ឺនដើម​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម ប្រាក់ សុវណ្ណ​ ប្រធានក្រុមប្រឹក្សាខេត្ត​ព្រះវិហារ​ និង​លោកជំទាវ ស ចេង ដោយ​មាន​ការនិមន្ត និង​អញ្ជើញ​ចូលរួម​ពីសំណាក់​ ព្រះសង្ឃ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញ​ខេត្ត ​ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំង​ទាំងបី​ មន្ត្រីរាជការ នៃ​រដ្ឋបាលស្រុកជាំក្សាន្ត​ មន្ត្រី​ឧទ្យានុរក្សបរិស្ថាន​ មន្ត្រី​រដ្ឋបាលព្រៃឈើ​ លោកមេឃុំ​ លោកមេភូមិ​​ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ​បងប្អូនប្រជាពលរដ្ឋ​ សរុប​ចំនួនប្រមាណ​​ ៤៥០ អង្គ/នាក់ ប្រព្រឹត្តនៅឃុំមរកត ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​។

ក្នុងពិធីនេះផងដែរ ឯកឧត្ដម ប្រាក់ សុវណ្ណ​ ​​​បានមានប្រសាសន៍ថា​ ដោយសារ​តែ​ប្រទេសកម្ពុជា​របស់​យើង​ មានសុខសន្តិភាព​ និងឯកភាពជាតិ​ពេញលេញ​ ដែល​ជាស្នាដៃឆ្នើម​របស់អគ្គ​មគ្គុទេសក៍​ឯក​ នៃ​គោលនយោបាយឈ្នះ-ឈ្នះ គឺ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ និង​ជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហា​ក្សត្រ​ និងសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ​បន្ត​មរតក​ដឹកនាំ ការពារ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់វិស័យ​ ប្រកប​ដោយ​គតិ​បណ្ឌិត ឈ្លាសវៃ​ និង​​​ថាមពល​ខ្លាំងក្លា​ ទើប​បងប្អូនប្រជាពលរដ្ឋ​ និង​គ្រួសារកងទ័ពរបស់យើង​ មានឱកាស​បានមក​រស់នៅ​​បង្កបង្កើនផល ចិញ្ចឹមជីវិតនៅតាមបណ្ដោយ​ព្រំដែនប្រកបដោយសុខដុមរមនា​​ ជាពិសេស​ នៅ​ឃុំមរកត​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ របស់យើង​​​។ ពិតណាស់ថា​ ​តាំងពីសម្ដេចតេជោ​ រហូតដល់​សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី តែងតែ​យកចិត្តទុកដាក់​ ទាំង​លើគោលនយោបាយ​ ចរចាជាមួយប្រទេសជិតខាងដើម្បី​ឱ្យតំបន់ព្រំដែន ​ក្លាយជា​ព្រំដែន​​សន្តិភាព​ ក៏ដូចជា​គោលនយោបាយ​លើក​កម្ពស់​ជីវភាពរស់នៅ​របស់​​គ្រួសារកងទ័ព និង​បងប្អូនប្រជាពលរដ្ឋនៅតាម​បណ្ដោយ​ព្រំដែន​ តាមរយៈ​ការផ្ដល់ដីលំនៅដ្ឋាន​ ​ផ្ទះសម្បែង និង​ដីកសិកម្ម​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​​ ការជំរុញ​លើកទឹកចិត្ត​​ការវិនិយោគ​​លើវិស័យ​កសិកម្ម មានដំណាំ​កៅស៊ូ ស្វាយចន្ទី ស្រូវ ពោត សណ្ដែក​ ​ត្នោត​ ស្វាយ​​…ជាដើម​ ព្រមទាំងការស្វែងរកទីផ្សារ​កសិផល ​ការផ្ដល់ទុន​ក្នងអត្រាការប្រាក់ទាប​​ និងការដាក់ចេញនូវ​គោលនយោបាយ​បញ្ចកោណ​-ដំណាក់កាលទី១​ ប្រកបដោយភាព​វៃឆ្លាត ត្រឹម​ត្រូវ​ច្បាស់លាស់ និងប្រាកដនិយម​ របស់​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជា ក្លាយ​ជាប្រទេស​ដែលមានចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ជាក់ស្ដែង​ ​ថ្ងៃនេះ​​ ដើម្បីជាការរួមចំណែក្នុងការអភិវឌ្ឍជាតិស្របតាមចក្ខុវិស័យ​ប្រាកដ​និយម ច្បាស់លាស់ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន​ នាយប៉ុស្តិ៍នគរបាល​​​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត និង​លោកស្រី សំរិទ្ធ ដាលីន បាន​ផ្ដួចផ្ដើម​​​គំនិត​ ដាំដើម​ត្នោត​ចំនួន​ ១០ ម៉ឺនដើម ​ស្ថិតក្នុងភូមិសាស្ត្រ​ឃុំ​មរកត ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ ដើម្បី​ថែរក្សា​អត្តសញ្ញាណ​ជាតិ​​ដែលជាកេរមរតកធម្មជាតិ​ដូនតាខ្មែរផង ជា​ប្រយោជន៍សាធារណៈ និងសេដ្ឋកិច្ច​ផង​ ព្រមទាំងមានការដាំដើមត្នោត​នៅតាម​ដងផ្លូវ ​សាលារៀន​ សាលាឃុំ​ មណ្ឌល​សុខភាព ប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំ​​ និង​វរៈការពារ​ព្រំដែន សរុបចំនួន ៥ ពាន់ដើម ផងដែរ​។​​

ឯកឧត្ដម​ប្រធានក្រុមប្រឹក្សាខេត្ត​ បានបន្តថា​ ក្រៅពីតម្លៃ​នៃ​អត្តសញ្ញាណជាតិ និង​ជាកេរមរតក​វប្បធម៌ខ្មែរ​​ ដើមត្នោត ពិតជាមានអត្ថ​ប្រយោជន៍ផ្នែកសេដ្ឋកិច្ច មិនចាញ់​ដំណាំ​កសិ-ឧស្សាហកម្ម មួយចំនួន​ឡើយ​​ បើយើងរាប់​ចាប់ពីគល់ រហូតដល់ ស្លឹកត្នោត​ មាន​ ដូចជា៖ ផ្លែខ្ចី អាចយកមកសម្លរ ទុំធ្វើនំ​ ផ្កាគៀបយកទឹក ធ្វើជា​ភេសជ្ជៈ​ទឹកត្នោត​ផ្អែម​ ទឹកត្នោតជូរ ស្រា​ត្នោត ​និងធ្វើជា​ទឹកខ្មេះ​ក៏បាន​ ជាពិសេស​ ផលិតជា​ស្ករត្នោត មានគុណភាពខ្ពស់​ គ្មានជាតិគីមី ទទួលស្គាល់ជាអន្តរជាតិ និងបាននាំចេញទៅ​លក់លើទីផ្សារអន្តរជាតិផងដែរ។​ ស្លឹក​ធ្វើ​មួក កន្ត្រក និងអាច​ប្រក់ជាដំបូលផ្ទះ ​ដើមធ្វើទូក​ ​សង្ហារឹម​ ​តុ ទូ កៅអី គ្រែ រនាប​ និង​​ជញ្ជាំងផ្ទះ​បានទៀតផង​​ដែរ​។

ឯកឧត្ដម​ ប្រាក់ សុវណ្ណ បានផ្ដាំផ្ញើ​ឱ្យ​អាជ្ញាធរស្រុក និង​សមត្ថកិច្ចពាក់ព័ន្ធ​ បន្តយកចិត្តទុកដាក់​បង្ក្រាបបទល្មើសគ្រឿងញៀន​ បទល្មើស​ធនធានធម្មជាតិ​ បង្ការ​គ្រោះថ្នាក់ចរាចរណ៍ និង​រឹតបន្តឹងការអនុវត្តគោលនយោបាយ​ ភូមិ-ឃុំ-សង្កាត់​ មានសុវត្ថិភាព​ ស្រប​តាមអនុសាសន៍ដ៏ថ្លៃថ្លា​​ របស់​ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។

ឯកឧត្ដម ក៏បាន​​សំណូមពរ​ និង​អំពាវ​​នាវ ដល់​អ្នកចូលរួម​ ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋខ្មែរ​ទាំងអស់​​ សូមបន្តចូលរួម​ដាំដើមត្នោត និង​ដើមឈើ​គ្រប់ប្រភេទ​ តាមដែល​អាច​ធ្វើទៅបាន ព្រមទាំង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះផ្គររន្ទះ មូសខាំ​ ក្នុងរដូវវស្សា និងនាំគ្នា​ចូលរួម​​ទៅចាក់​វ៉ាក់សាំងការពារ​ជំងឺកូវីដ​ ដែលបាន​​ផ្ទុះ​ឡើងវិញ​​ នាពេល​ថ្មីៗនេះ​។​ ដោយឡែក​ ក្មួយៗសិស្សានុសិស្ស​ ត្រូវបន្ត​ខិតខំ​យកចិត្តទុកដាក់រៀនសូត្រ​ ចៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ល្បែងស៊ីសង បារី​អេឡិចត្រូនិច​ ក្មេងទំនើង បើកបរ​ត្រូវប្រុងប្រយ័ត្ន​​បើកបរ​តាមល្បឿន​កំណត់​ ដោយ​ពាក់មួក​សុវត្ថិភាព​​​ ដើម្បីឱ្យ​ក្លាយ​ជា​ទំពាំងស្នងឫស្សី​ និង​ជាសសរទ្រូង​សម្រាប់ប្រទេសជាតិនា​ថ្ងៃអនាគត​។ ព្រះសង្ឃ ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗ​​សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ​ ដែលបាន​ចូលរួម​ក្នុងកម្មវិធីនេះ​ បាន​ចូលរួម​ដាំដើមត្នោត​ជានិមិត្តរូប​គ្រប់ៗគ្នា​ ប្រកបដោយស្នាម​ទឹកមុខញញឹមពោរពេញ​ដោយ​សេចក្ដី​សប្បាយ​​​រីករាយ​ ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm