នៅរសៀលនេះសម្ដេចធិបតី បន្តចូលរួមជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងជំនួបដាច់ដោយឡែក​ជាបន្តបន្ទាប់

2025/05/26 11:58:05 pm        327

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទីក្រុង​គូឡា​ឡាំពួ​ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានអញ្ជើញចូលរួមជំនួបជាបន្តបន្ទាប់ រវាង​ប្រមុខ​ដឹក​នាំអាស៊ាន​, តំណាងអន្តរសភាអាស៊ាន, តំណាងយុវជនអាស៊ាន និងជំនួបក្រៅ​ផ្លូវ​ការ​ជា​មួយ​មេ​ដឹក​នាំ​អាស៊ានមួយចំនួនទៀត។

បន្ទាប់ពីបានចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព" នៅ​ទី​ក្រុងគូឡាឡាំពួ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និង​តំណាង​អន្តរ​សភាអាស៊ាន, ជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន, ចូលរួម​ក្នុង​ជំនួ​ប​រវាង​ប្រមុខ​ដឹកនាំអាស៊ាន និងតំណាងក្រុមហ៊ុនធុរកិច្ចអាស៊ានផងដែរ។

ក្រៅពីជំនួប​ផ្លូវ​ការទាំងនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានជំនួបដាច់​ដោយ​ឡែក​ជា​បន្ត​បន្ទាប់​ទៀត​ជាមួយមេដឹកនាំអាស៊ាន ក្នុងនោះ សម្ដេចបានអញ្ជើញជួបជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងជំនួបទ្វេភាគី និង​ពិភាក្សាការងារ។

សម្ដេចក៏ឆ្លៀតពេលជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល ជាមួយ​ប្រមុខ​ថ្នាក់​ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ រួមមានឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី, ឯកឧត្តមនាយករដ្ឋមន្រ្តី នៃ​សាធារណៈ​រដ្ឋ​សង្គមនិយមវៀតណាម, ឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី, ឯកឧត្តម​ប្រធានា​ធិប​តី​ឥណ្ឌូ​ណេស៊ី, និងព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ក្នុងឱកាសចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី។

សម្ដេចក៏​បាន​ឆ្លៀតពេលជួបសំណេះសំណាលជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាស​ចូល​រួម​កិច្ច​ប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេស​ម៉ាឡេស៊ី​នេះ​ផង​ដែរ​។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តប​តាម​ការ​អញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato' Seri Anwar Ibrahim) នាយក​រដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ ២០២៥។ 

កិច្ច​ប្រជុំ​កំពូលអាស៊ានលើកទី៤៦ ក្រោមប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលនឹង​ផ្តោត​លើ​ការ​ជំរុញ​ការកសាងសហគមន៍អាស៊ាន និងអនុម័ត ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែ​ល​ជា​ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ ការប្តេជ្ញា​ចិត្ត​រួម​គ្នា​របស់​តំបន់​អាស៊ាន ដែលប្រកបដោយភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្តោតលើប្រជាជនជាចម្បង៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm