អ៊ីរ៉ង់កោះអញ្ជើញបេសកជនបារាំង ក្រោយរដ្ឋមន្ត្រីប្រើពាក្យប្រមាថ ជុំវិញកម្មវិធីភាពយន្តទីក្រុងកាន

2025/05/26 04:59:53 pm        52

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា បេសកជនរបស់ប្រទេសបារាំង ប្រចាំនៅទីក្រុងតេអេរ៉ង់ ត្រូវបានកោះអញ្ជើញ កាលពីថ្ងៃអាទិត្យ (ទី២៥ ខែឧសភា) ជុំវិញការអត្ថាធិប្បាយក្នុងន័យ «ប្រមាថ» ពីសំណាក់រដ្ឋមន្ត្រីការបរទេសបារាំង បន្ទាប់ពីភាពយន្តរបស់អ៊ីរ៉ង់ បានឈ្នះពានរង្វាន់ដ៏មានកិត្តិយសបំផុត នៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន (Cannes)។

គួរបញ្ជាក់ថា តាមរយៈការប្រកាសនៅលើបណ្ដាញសង្គម X បន្ទាប់ពីផលិតករភាពយន្តមាននិន្នាការប្រឆាំង គឺលោក Jafar Panahi បានឈ្នះពានរង្វាន់ Palme d'Or កាលពីថ្ងៃទី២៤ ខែឧសភា លោក Jean-Noel Barrot បានហៅជ័យជម្នះរបស់អ្នកផលិតយន្តរូបនេះថា ជា «កាយវិការនៃការតស៊ូប្រឆាំងនឹងការគៀបសង្កត់របស់របបអ៊ីរ៉ង់»។

លោក Panahi វ័យ ៦៤ឆ្នាំ បានទទួលរង្វាន់ Palme d'Or សម្រាប់ខ្សែភាពយន្តមានចំណងជើង «It Was Just a Accident» ជាខ្សែភាពយន្តដែលជនជាតិអ៊ីរ៉ង់ ៥នាក់ ប្រឈមជាមួយបុរសម្នាក់ដែលពួកគេជឿថា បានធ្វើទារុណកម្មពួកគេនៅក្នុងពន្ធនាគារ។

តារាភាពយន្តជានារីមួយចំនួន ក៏លេចមុខនៅក្នុងខ្សែភាពយន្តនេះដោយមិនពាក់ស្បៃមុខផងដែរ ដែលជាការបំពានលើក្រមសម្លៀកបំពាក់ដ៏តឹងរ៉ឹងរបស់ប្រទេសអ៊ីរ៉ង់ ចំពោះស្ត្រី។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Irna បានរាយការណ៍កាលពីថ្ងៃទី២៥ ខែឧសភាថា៖ «បន្ទាប់ពីមានការលើកឡើងក្នុងន័យប្រមាថ និងការចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់រដ្ឋមន្ត្រីបារាំង ភារធារីនៃប្រទេសនេះ ប្រចាំនៅទីក្រុងតេអេរ៉ង់ ត្រូវបានកោះអញ្ជើញ»។

សារព័ត៌មាននេះ បានឲ្យដឹងបន្ថែមថា អ៊ីរ៉ង់ថ្កោលទោស «ការឆ្លៀតប្រើប្រាស់ដោយមិនត្រឹមត្រូវរបស់រដ្ឋាភិបាលបារាំង» នូវមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន «ដើម្បីជំរុញរបៀបវារៈនយោបាយរបស់ខ្លួន ប្រឆាំងនឹងសាធារណរដ្ឋឥស្លាម»៕

អត្ថបទដែលទាក់ទង

NYT៖ ប្រមុខណាតូបារម្ភថាជម្លោះរវាងលោកTrump-Zelenskyy អាចរំខានដល់កិច្ចប្រជុំកំពូលនៅស្វីស
2025/05/28 11:15:02 am        1
រូបភាពផ្កាយរណប៖ សហរដ្ឋអាមេរិក កំពុងកសាងកម្លាំងទ័ពអាកាសនៅមូលដ្ឋានកោះ ជិតប្រទេសអ៊ីរ៉ង់
2025/05/28 10:45:23 am        1
SpaceX បាញ់សាកល្បងយានអវកាស Starship ជាលើកទី៩ បន្ទាប់ពីបរាជ័យពីរលើកចុងក្រោយ
2025/05/28 10:40:11 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​NYT៖ ប្រមុខណាតូបារម្ភថាជម្លោះរវាងលោកTrump-Zelenskyy អាចរំខានដល់កិច្ចប្រជុំកំពូលនៅស្វីស

2025/05/28 11:15:02 am
​ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ជួបសំណេះសំណាលជាមួយនិវត្តជន​ខេត្តពោធិ៍សាត់​ចំនួន​៧០០​នាក់
2025/05/28 10:48:49 am
​រូបភាពផ្កាយរណប៖ សហរដ្ឋអាមេរិក កំពុងកសាងកម្លាំងទ័ពអាកាសនៅមូលដ្ឋានកោះ ជិតប្រទេសអ៊ីរ៉ង់
2025/05/28 10:45:23 am
​SpaceX បាញ់សាកល្បងយានអវកាស Starship ជាលើកទី៩ បន្ទាប់ពីបរាជ័យពីរលើកចុងក្រោយ
2025/05/28 10:40:11 am
​នាវាផ្ទុកយន្តហោះអាមេរិក ត្រឡប់ទៅសមុទ្រចិនខាងត្បូងជាថ្មី ខណៈភាពតានតឹងមិនធូរស្បើយ
2025/05/28 10:36:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/24 02:44:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/27 04:43:52 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am