សមិទ្ធិផលនានាជាច្រើននៅវត្តចន្ទសុរិយាក្រឡាញ់ មានតម្លៃជាង១លាន៧០ម៉ឺដូល្លា បានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ

2025/05/27 12:00:08 am        143

កំពង់ឆ្នាំង ៖ សមិទ្ធិផលនានានៅវត្តចន្ទសុរិយាក្រឡាញ់ មានតម្លៃជាង១លាន៧០ម៉ឺនដុល្លា ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីបានដំណើរការសាងសង់រួចរាល់។ ពិធីសម្ពោធសមិទ្ធិផលនៅវត្តចន្ទសុរិយាក្រឡាញ់ ស្រុកកំពង់ត្រឡាច ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហឺ វិរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង សម្តេចព្រះឧត្តមបញ្ញាគតិបណ្ឌិត ដូង ផង់ និន្ទយោ សម្តេចព្រះអនុប្រធានថេរសភា ព្រះពុទ្ធសាសនាកម្ពុជា, ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត, លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង រួមនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋពុទ្ធិបរិស័ទផងដែរ ។

លោក យិន សវ៉េន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បញ្ជាក់ថា៖ វត្តច័ន្ទសុរិយាក្រឡាញ់ ក្រោមការដឹកនាំរបស់ ព្រះគ្រូចៅអធិការវត្ត ឆៃ សៅ តាំងពីឆ្នាំ២០០៩មក មានការរីកចម្រើនជាបន្តបន្ទាប់ ដែលមានសមិទ្ធិផលជាច្រើនដែលមានប្រជាពុទ្ធិបរិស័ទបានចូលរួម ពិសេសលោកជំទាវឧកញ្ញា អ៊ឹង លីគាង និងក្រុមគ្រួសារបានបរិច្ចាកនូវធនធានជាច្រើនក្នុងការកសាងមិទ្ធិផលនានានៅទីអារ៉ាមនេះ ជាក់ស្តែងនៅថ្ងៃនេះ បានដាក់សម្ពោធនូវសមិទ្ធិផលនានាដូចជា ក្លោងទ្វា អគារពុទ្ធិកសិក្សា មហាកុដិ និងសមិទ្ធិផលនានាជាច្រើនទៀតផងដែរ ដែលសរុបជាទឹកប្រាក់អស់ចំនួន១លាន៧២ម៉ឺន៨ពាន់ដុល្លា ដែលនេះជាសមិទ្ធិផលពុទ្ធសាសានាក្នុងវត្តចន្ទសុរិយាក្រឡាញ់ស្ថិតនៅភូមិក្រឡាញ់ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។

សម្តេចព្រះឧត្តមបញ្ញា គតិបណ្ឌិតដូង ផង់ និន្ទយោ សម្តេចព្រះអនុប្រធានថេរសភា ព្រះពុទ្ធសាសនាកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងពុទ្ធចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធិផលយ៉ាងល្អប្រណិតនេះ ទុកជាទីគោរពសក្ការបូជារបស់ប្រជាពុទ្ធិបរិស័ទ្ធ។ រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានអនុវត្តទៅលើនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសមានសុខសន្តិភាពមកដល់បច្ចុប្បន្ននេះ។ ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍន៍ផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។ សន្តិភាពមាននៅក្នុងប្រទេសនេះហើយ ដែលបានជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់។ ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។ ដូចនេះសំណូមពរឲដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធិផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យបានគង់វង្ស ឋិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រត្តិបត្តិផ្នែកសាសនាផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm