ពលរដ្ឋ និងកុមារ បន្តមកចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ នៅមណ្ឌលសុខភាពក្រាំងធ្នង់ ទប់ស្កាត់ការរីករាលដាល

2025/05/27 12:25:52 am        117

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ប្រភេទ ភីហ្វាយហ្សឺ(Pfizer) ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ និងកុមារ-ស្រី្ត ចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ ថ្នាំគ្រាប់ជីវជាតិអា(A) ថ្នាំគ្រាប់ទម្លាក់សត្វល្អិត ពីក្រុមការងារគ្រូពេទ្យនៃមណ្ឌលសុខភាពក្រាំងធ្នង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​លោកស្រី សំ ម៉ាឡៃ ប្រធានមណ្ឌលសុខភាពក្រាំងធ្នង់ នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តសែនសុខ (OD សែនសុខ) មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះថា បច្ចុប្បន្នមន្រី្តសុខាភិបាល នៃមណ្ឌលសុខភាពក្រាំងធ្នង់ បានផ្តល់សេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ២៤ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្តាហ៍។ ជាពិសេសបន្ទាប់ពីរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី JN.1 ព្រមទាំងទទួលបានការណែនាំភ្លាមៗពីក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តសែនសុខ ក្រុមគ្រូពេទ្យយើង បានរៀបចំទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងមណ្ឌលសុខភាព និងចុះចាក់វ៉ាក់សាំងកូវីដ-១៩ តាមខ្នងផ្ទះរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងផ្តល់វ៉ាក់សាំងបង្ការជំងឺ១១មុខជូនកុមារ និងស្រី្តផងដែរ។

ចំណែកមន្រី្តរាជការ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ បានអញ្ជើញមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានលើកឡើងរួមគ្នាថា ថ្ងៃនេះពួកគាត់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ គឺទី១. ដើម្បីការពារសុខភាព ទី២.ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ ហើយការចាក់វ៉ាក់សាំងចាប់តាំងពីដូសទី១ រហូតដល់ដូសទី៥ និងដូសទី៦នេះ មានសុខភាពល្អ ទាក់ទងបញ្ហាជំងឺផ្តាសាយកន្លងមកធ្លាប់មានជំងឺផ្តាសាយញឹកញាប់។ ដោយឡែកនៅពេលចាក់វ៉ាក់សាំងកូវីដ-១៩ គឺជំងឺផ្តាសាយ ត្រូវបានកាត់បន្ថយច្រើន និងធ្វើឲ្យសុខភាពរបស់ពួកគាត់ មានភាពល្អប្រសើរ។

សូមរំលឹកថា បើយោងទៅតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល បានបញ្ជាក់នាព្រឹកថ្ងៃទី២៦ ខែឧសភានេះថា វីរុសកូវីដ-១៩ អូមីក្រុងបំប្លែងថ្មី ជេអិន១ (JN.1) ជាប្រភេទវីរុស ដែលឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស សូមអនុវត្តវិធានការ លាងដៃ ពាក់ម៉ាស់ក្នុងពេលចាំបាច់ ខ្ទប់មាត់ ច្រមុះ ពេលក្អក កណ្តាស់ ដោយប្រើផ្នត់កែងដៃកន្សែង ឬ ក្រដាសអនាម័យ រក្សាគម្លាតជាមួយបុគ្គលមានរោគសញ្ញាផ្តាសាយ។ សូមទៅចាក់វ៉ាក់សាំង កូវីដ-១៩ រាល់ ៦ខែម្តង ជាពិសេស ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពសាំថយចុះ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm