យន្តហោះជប៉ុន ១គ្រឿងដែលធ្វើដំណើរចេញពីទីក្រុងតូក្យូ ទៅកាន់រដ្ឋតិចហ្សាស់ សហរដ្ឋអាមេរិក បានចុះចតបន្ទាន់ ក្រោយអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារថយន្តហោះ អំឡុងពេលហោះហើរ ។
ជើងហោះហើរ 114 របស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានបង្វែរទិសដៅហោះហើរឆ្ពោះទៅកាន់ទីក្រុង Seattle រយៈពេលប៉ុន្មានម៉ោង ក្រោយហោះចេញកាលពីថ្ងៃសៅរ៍ ដោយសារអ្នកដំណើរឥតវិន័យម្នាក់ ។
នគរបាលក្រុង Seattle និយាយប្រាប់សារព័ត៌មានថា ពួកគេត្រូវបានគេជូនដំណឹងពីបុរសម្នាក់ដែលព្យាយាមបើកទ្វារយន្តហោះ អំឡុងពេលហោះហើរ ។
ពួកគេបន្តថា បុរសម្នាក់ដែលពុំត្រូវបានគេផ្តល់អត្តសញ្ញាណម្នាក់នេះ មានវិបត្តិវេជ្ជសាស្រ្ត ហើយត្រូវបានរារាំងដោយអ្នកដំណើរផ្សេងទៀត និងបុគ្គលិកជើងហោះហើរ ។
ក្រោយមក គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគេនៅមិនទាន់ដឹងច្បាស់នោះទេថាតើគាត់នឹងប្រឈមការចោទប្រកាន់ណាមួយដែរឬទេ ៕